ឡៅ ចន្ទ្រា ឈ្នះអ្នកប្រដាល់ថៃទាំងមិនទាន់ហូរញើស

នូ មករា June 26, 2016


ភ្នំពេញ:អ្នកប្រដាល់កម្ពុជា ឡៅ ចន្ទ្រា មកពីក្លឹបទ័ពឆ័ត្រយោង៩១១ បានប្រើកែង និង ជង្គង់ផ្ដួលអ្នកប្រដាល់ថៃ Pha Yaklek ឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី ២លើសង្វៀន SEA-TV នៅរសៀលថ្ងៃទី២៥ ខែមិថុនាម្សិលមិញនេះ។

អ្នកប្រដាល់រូបនេះបានបន្ថែមស្ថិតិឈ្នះនៅក្នុងប្រវត្តិប្រកួតរបស់ខ្លួនបានម្ដងទៀតធ្វើឲ្យការប្រកួត៧២ដងរបស់ឈ្នះ៦៨ដងនិង ចាញ់តែ ៤ ដងប៉ុណ្ណោះ ។ ស្ថានភាពនៃការប្រកួតនៅទឹកទី ១ ទោះបីចន្ទ្រាមិនទាន់វាយប្រហារលើគូប្រកួតក៏ពិតមែនតែចន្ទ្រាបានបង្ហាញពីការមានប្រៀបលើគូប្រកួតរួចទៅហើយព្រោះការវ៉ៃចេញរបស់គូប្រកួតត្រូវគេការពារបានទាំងអស់ហើយថែមទាំងត្រូវគេវាយសងមួយចំគោលដៅបានល្អទៀតផង។ នៅទឹកទី ២ ចន្ទ្រាចាប់ផ្ដើមវាយសងដោយបញ្ចេញមួយកែងបានល្អធ្វើឲ្យ Pha Yaklek ស្រុតចុះទើបគេវាយបន្ថែមមួយជង្គង់ទៀតធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះសន្លប់ធំតែម្ដង។

photo_2016-06-26_04-56-25 [800x600]

ដោយឡែកចាន់ ស៊ីណាត មកពីក្លឹបនិរោធន៍មានជ័យបានប្រកួតចាញ់អ្នកប្រដាល់ថៃ Kamlai Phit ដោយពិន្ទុដាច់តែម្ដងនៅក្នុងការប្រកួតពេញ៥ ទឹកនោះ ។ទោះបីស៊ីណាតព្យាយាមវាយប្រហារលើគូប្រកួតក៏ដោយតែការវាយប្រហាររបស់គេបានត្រឹមតែវាយខ្យល់ប៉ុណ្ណោះ។ ការវាយចេញមួយៗរបស់ Kamlai Phit មានប្រសិទ្ធិភាពល្អណាស់ ។Kamlai Phit សមនឹងឈ្នះក្នុងការប្រកួតនេះមែន៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត