ឡុង សុភី និង ហុឹម សេរី អាចបន្ថែមកំណត់ត្រាឈ្នះបានទេនៅថ្ងៃអាទិត្យនេះ?

នូ មករា June 24, 2016


ភ្នំពេញ៖ អ្នកប្រដាល់ ឡុង សុភី មកពីក្លឹបសាលវ័ន្ដកីឡា នឹង បង្ហាញខ្លួនលើសង្វៀន SEA TV នៅយប់ថ្ងៃទី២៦ ខែមិថុនាដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Na Rak ដោយពួកគេនឹងត្រូវប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាម។ សម្រាប់ សុភី នៅក្នុងឆ្នាំនេះហាក់ដូចជាជួបតែភាពបរាជ័យលើសង្វៀនស្ទើរគ្រប់ការប្រកួត ខណៈដែលរូបគេត្រូវបានទទួលស្គាល់ថាជាអ្នកប្រដាល់ដែលពូកែជង្គង់ និង កណ្តាប់ដៃហើយក៏ពូកែរារាំងគូប្រកួតមិនឲ្យចូលជិតបានឡើយ ប៉ុន្តែពេលនេះជ័យជម្នះហាក់ដូចជាកាន់តែឃ្លាតពីរូបគេទៅហើយ។

Long-Sophy-Na-Rak [800x600]

ឡុង សុភី មានប្រវត្តិប្រកួតចំនួន ១៣៥ដង ឈ្នះ ១០៥ដង ចាញ់ ២៣ដង និង ស្មើពិន្ទុ ៧ដង ។ ចំពោះអ្នកប្រដាល់ថៃ Na Rak វិញគេពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរឡើយហើយទោះបីស្ថិតិប្រកួតរបស់គេតិចជាងសុភីក៏ពិតមែនតែគេមិនមែនជាអ្នកប្រដាល់ដែលអន់នោះឡើយ ។ អ្នកប្រដាល់ឆ្លងដែនរូបនេះ មានប្រវត្តិប្រកួតចំនួន ៧៦ដង ឈ្នះ ៦៣ដង ចាញ់ ១២ដង និង ស្មើពិន្ទុ ១ ដង។

នៅលើសង្វៀននោះដែរ  ហ៊ឹម សេរី នៃក្លឹបតាព្រហ្មមានជ័យ ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Chak Ruen Thong ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៥១គីឡូក្រាម។ នេះជាការប្រកួតដ៏អស្ចារ្យមួយដែរ ព្រោះអ្នកប្រដាល់ទម្ងន់ស្រាលទាំង ២ រូបនេះជាជើងខ្លាំងដែលមិនស្រួលបង្ក្រាបដូចគ្នា។ សេរីមានប្រវត្តិប្រកួតចំនួន ៦៩ដង ឈ្នះ៦០ ដង និង ចាញ់ ៩ដង ។អ្នកប្រដាល់រូបនេះមានរបៀបវ៉ៃល្អនិងរហ័សណាស់ ហើយពេលកន្លងមកអ្នកដែលឈ្នះគេនោះក៏វេទនាដែរ។ ចំពោះ Chak Ruen Thong វិញគេពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរឡើយគេមានប្រវត្តិប្រកួតចំនួន ៥៥ដង ឈ្នះ ៤៥ដង ចាញ់១០ ដង៕

Him-serey-Chak-Ruen-Thong [800x600]

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត