ជើងខ្លាំងណាខ្លះដែលនឹងត្រូវប៉ះបរទេសលើសង្វៀន CNC សប្ដាហ៍នេះ ?

នូ មករា June 22, 2016


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតប្រជែងដណ្តើមខ្សែក្រវាត់គោជល់វគ្គ ៥ ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមលើសង្វៀន CNC នឹងចាប់ផ្ដើមនៅថ្ងៃទី២៥ ខែមិថុនាខាងមុខនេះហើយ។ ជាមួយគ្នានេះដែរ មានអ្នកលេងកណ្តាប់ដៃ ៨ រូបដែលនឹងបង្ហាញខ្លួនអង្រួនសង្វៀនដើម្បីប្រជែងគ្នាយ៉ាងស្វិតស្វាញឆ្ពោះទៅរកតំណែងជាជើងឯកនៃព្រឹត្តិការណ៍ដ៏ធំមួយនេះ។ ក្នុងចំណោមអ្នកទាំង៨ ក៏មានអ្នកប្រដាល់ឆ្លងដែន ៤ រូបផងដែរដោយពួកគេគឺជាអ្នកប្រយុទ្ធមកពីប្រទេសថៃ (២រូប) និងឡាវ (២រូប)។

អ្នកប្រដាល់កម្ពុជា កន ចន្ មកពីថាសមាគមប្រដាល់ក្រសួងការពារជាតិដែលមានប្រវត្តិប្រកួតចំនួន១០៨ដង ឈ្នះ៨៣ដង ចាញ់២៥ ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន៣៥ដងនោះត្រូវតស៊ូមុនគេជាមួយអ្នកប្រដាល់ថៃដែលមានឈ្មោះថា Butsadee Khav  ដែលមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៧០ដងចាញ់១៥ដង និង ស្មើពិន្ទុ២ដង។

1 [800x600] (1)

ចំណែកឯ មាជ សុខរ៉ា មកពីក្លឹបតាព្រហ្មមានជ័យដែលមានប្រវត្តិប្រកួតចំនួន៣០ដង ឈ្នះ២៤ដង ចាញ់៥ ដង ស្មើពិន្ទុ១ដង និង វាយគូប្រកួតឲ្យសន្លប់១៥ដងនោះត្រូវតស៊ូជាមួយអ្នកប្រដាល់ឡាវ Pet T.T. Thong Twi ។ កីឡាករ Thong Twi មានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦០ដង ចាញ់១៨ដង គេពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរទេតែស្ថិតិប្រកួតរបស់គេមិនអន់ឡើយ។

2 [800x600]

នៅក្នុងថ្ងៃនោះដែរ ក៏នឹងមានការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិដែរ ដោយ ម៉ា ឆៃម៉ូវ មកពីក្លឹបឃ្លាំងមឿងកីឡាត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Phitdam Sor Danchhai ក្នុងប្រភេទទម្ងន់៨៣គីឡូក្រាម និង ឡៅ សំណាង របស់ក្លឹបកងពលលេខ ៨ អន្តរាគមន៍ភ្នំទ្រព្នឹងយប្រកួតជាមួយអ្នកប្រដាល់ថៃ Yukkhav Sor Phleunchit ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត