ជើងខ្លាំង៨ រូបមកពីប្រទេស ៣ នឹងប្រជែងគ្នាដណ្តើមខ្សែក្រវាត់គោជល់រដូវកាលទី៥

នូ មករា June 20, 2016


ភ្នំពេញ៖ បន្ទាប់ពីរដូវកាលទី៤ ទើបតែបានបញ្ចប់កាលពីសប្តាហ៍មុននេះ កម្មវិធីប្រកួតប្រដាល់ដណ្តើមខ្សែក្រវាត់ភេសជ្ជៈគោជល់គ្រោង នឹងចាប់ផ្តើមរដូវកាលថ្មីដែលជារដូវកាលទី៥ របស់ខ្លួនចាប់ពីថ្ងៃទី២៥ ខែមិថុនា ខាងមុខនេះហើយដោយនឹងមានវត្តមានកីឡាករជើងខ្លាំងមកពីប្រទេសថៃ ឡាវ រួមទាំងម្ចាស់ផ្ទះកម្ពុជាចំនួន ៨ រូបឡើងមកប្រជែងគ្នាជារៀងរាល់សប្តាហ៍នៅលើសង្វៀន CNC ដោយក្នុងចំណោមនោះមានកីឡាករកម្ពុជា ៤រូប ថៃ ២រូប និងឡាវ ៤រូបផងដែរ។

photo_2016-06-19_05-16-57 [800x600]

អ្នកប្រដាល់កម្ពុជាទាំង ៤ រូបនោះមានដូចជា អ៊ុំ ចំរើន មកពីក្លឹបតាឡីដំរីមានរិទ្ធ, កន ចន្ថា មកពីសមាគមប្រដាល់ក្រសួងការពារជាតិ, វី សេរីចាន់ឌីន មកពីក្លឹបខ្លារខិនមានរិទ្ធ និង មៀច សុខរ៉ា មកពីក្លឹបតាព្រហ្មមានជ័យ។ ចំពោះអ្នកប្រដាល់ថៃចំនួន ២ រូបវិញនោះមាន Daki Sor Viravan និង Tylek Emenant  ចំណែកអ្នកប្រដាល់ឡាវទាំង ២ រូបវិញនោះគឺ Chanchai និង Pet P.t.t Thong Twi ។

ថ្លែងក្នុងសន្និសីទកាសែតនាព្រលប់ថ្ងៃទី១៨ ខែមិថុនាដើម្បីបើករដូវកាលថ្មីនោះទាំងលោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់ទាំងលោកម៉ុន រ៉ាម៉ាឌី នាយកគ្រប់គ្រងទូរទស្សន៍ CNC ទាំងលោកទិត្យ ភារម្យ ដែលជាតំណាងផ្នែកលក់របស់ភេសជ្ជៈគោជល់បានចាត់ទុកថា ៤រដូវកាលកន្លងមកការប្រកួតធ្វើបានយ៉ាងល្អហើយរដូវកាលទី៥ នេះក៏នឹងដំណើរការល្អទៀតដែរ។

Roeun-Suphorn_cambosport

គួររលឹកថា កាលពីយប់ថ្ងៃទី១៨ ខែមិថុនា កន្លងទៅនេះ កីឡាករ រឿង សោភ័ណ្ឌ មកពីក្លឹបម្កុដរាជសីហ៍ បានផ្តួលអ្នកប្រដាល់ចិត្តខ្លាំង ពេជ្រ សីហា មកពីសមាគមប្រដាល់ក្រសួងការពារជាតិឲ្យសន្លប់តាមរយៈស្មងជើងឆ្វេងរបស់ខ្លួនមុនស្នូរជួងបញ្ចប់ទឹកទី ២ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ភេសជ្ជៈគោជល់រដូវកាលទី៤ ដោយជោគជ័យ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត