ខ្លាស្ទាវ វី សេរីចាន់ឌីន សាកកម្លាំងជាមួយខ្លាចាស់ វៀង សាវ៉ន លើសង្វៀន ​SEA TV

នូ មករា June 14, 2016


ភ្នំពេញ៖ អ្នកប្រដាល់ស្រករក្រោយ វី សេរីចាន់ឌីន មកពីក្លឹបខ្លារខិនមានរិទ្ធ នឹងជួបជាមួយខ្លាចាស់ វៀង សាវ៉ន ក្នុងប្រភេទទម្ងន់៦៧ គីឡូក្រាម នៅលើសង្វៀន SEA TV នាថ្ងៃទី១៩ ខែមិថុនាខាងមុខនេះ។ ឆ្លងកាត់ការប្រកបអាជីពក្នុងពេលកន្លងមក ឃើញថា សេរីចាន់ឌីន គឺជាជើងខ្លាំងមួយរូបដែលមិនស្រួលបង្ក្រាបនោះទេ ពោលគឺបើទោះបីជាការវ៉ៃចេញរបស់គេហាក់ដូចជាមិនសូវមានកលល្បិច ហើយប្រើកម្លាំងខ្វះការសន្សំសំចៃក៏ពិតមែនប៉ុន្តែគូប្រជែងរបស់គេពិតជាលំបាកការពារណាស់ ហើយគេក៏ជាកីឡាករម្នាក់ដែលមានភាពអំណត់ខ្ពស់ថែមទៀត។

ចំពោះ សាវ៉ន វិញគេគឺជាកីឡាករជើងចាស់ម្នាក់ដែលបានស្គាល់សង្វៀនប្រដាល់មុន ចាន់ឌីន ប៉ុន្តែហាក់ដូចជាមិនសូវមានឈ្មោះបោះសម្លេងនោះទេ។ អ្នកប្រដាល់រូបនេះ មានចិត្តមិនសូវធំ និងមានភាពអំណត់ទាបណាស់ ប៉ុន្តែការវ៉ៃចេញរបស់គេពិតជាល្អទាំងជង្គង់ ទាំងទាត់ និងទាំងកណ្ដាប់ដៃ។

Vieng-Savorn-Vy-sereychandin [800x600]

សម្រាប់អ្នកប្រដាល់ទាំង ២ រូបនេះទាំងសងខាងសុទ្ធតែមានឱកាសដើម្បឈ្នះដូចគ្នាតែមិនដឹងថានរណាជួបសំណាងល្អនោះទេ ព្រោះម្នាក់ៗសុទ្ធតែមានស្នៀតប្រយុទ្ធ និងសមត្ថភាពមិនចាញ់គ្នាឡើយ។

នៅក្នុងការប្រកួតនោះដែរ  ចេង គា មកពីក្លឹបសាលវ័ន្ដកីឡា ក៏នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ ឆាយ មាស មកពីក្លឹបសំរោងកោងខេត្តបាត់ដំបងដែរ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមដូចគ្នា។ អ្នកទាំងពីរនេះសុទ្ធតែជាអ្នកប្រដាល់ជើងចាស់ដូចគ្នាតែមិនសូវជាមានឈ្មោះបោះសម្លេងទេ។ អ្វីដែលគួរចាប់អារម្មណ៍នោះគឺ ពួកគេមានកលល្បិចវ៉ៃល្អ និងមានទេពកោសល្យក្នុងការប្រើជង្គង់ កែង បានល្អប្រហាក់ប្រហែលគ្នា។ សមត្ថភាពនៃកម្លាំងរបស់គូនេះ គឺអាចប្រកួតបានពេញ ៥ ទឹកដោយគ្មានបញ្ហា៕

Cheng-Kea-Chay-Meas [800x600]

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត