ឌុម កែវដា និង ព្រំ សំណាង ប៉ះជាមួយអ្នកប្រដាល់ថៃនៅថ្ងៃទី១១ នេះ

នូ មករា June 9, 2016


ភ្នំពេញ៖ កីឡាករ ឌុម កែវដា មកក្លឹបម្កុដរាជសីហ៍នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Phaya Lek ខណៈដែល ព្រំ សំណាងមកពីក្លឹបទ័ពឆ័ត្រយោង៩១១ ក៏នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Kamlai Phit ដែរនោះនៅលើសង្វៀន SEA TV នៅរសៀលថ្ងៃទី១១ ខែមិថុនានេះ។

គួរបញ្ជាក់ថា ឌុម កែវដា មានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៦ដង ចាញ់១១ ដង និង ស្មើពិន្ទុ ២ ដង។ គេជាអ្នកប្រដាល់ម្នាក់ដែលចូលចិត្តប្រើជង្គង់ និង កែងវាយប្រហារគូប្រកួតតែពេលខ្លះគេក៏គ្រោះថ្នាក់ដោយសារកែងគូប្រកួតដែរ ។ កែវដា វាយលុកល្អតែខ្សោយការពារ ហើយចិត្តរបស់គេមិនជាធំឡើយតែមានកម្លាំងល្អ។ ចំពោះអ្នកប្រដាល់ថៃ Phaya Lek វិញគេជាកីឡាករម្នាក់ដែលវាយមិនសូវសម្រុកចូលទេគឺគេចូលចិត្តដកថយតែបើមានឱកាសគេវាយនឹងប្រហារភ្លាមៗមិនទុកយូរឡើយ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៦៧ ដង ឈ្នះ៥៧ដង ចាញ់១០ ដង ។ ដូច្នេះ សូមរង់ចាំមើលថា តើក្នុងការប្រកួតនេះជ័យជំនះជារបស់នរណា?

Dum-Keoda-Pha-Yalek [800x600]

រីឯអ្នកប្រដាល់ ព្រំ សំណាង គឺជាជើងខ្លាំងមួយរូបកម្រប្រកួតចាញ់អ្នកប្រដាល់ថៃណាស់។ គេមានស្នៀតកែង និងជង្គង់ល្អរហ័ស វាយចេញចំគោលដៅបានល្អតែអ្នកប្រដាល់រូបនេះឆេវឆាវបន្តិច។ គេមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ៦៩ដង ចំណែកអ្នកប្រដាល់ថៃ Kamlai Phit វិញគេប្រហែលជាជួការបលំបាកបន្តិចហើយព្រោះកម្ពស់របស់គេចាញ់ប្រៀបសំណាង ហើយគេប្រហែលជាត្រូវការពារច្រើនជាងវាយលុក។ Kamlai Phit មានប្រវត្តិប្រកួតចំនួន១០១ ដង ឈ្នះ៨១ដង ចាញ់១៨ដង និង ស្មើពិន្ទុ ២ ដង។ សម្រាប់គូ ទស្សនិក និងអ្នកនិយមកីឡាប្រដាល់គុនខ្មែរជឿជាក់ថា ព្រំ សំណាង មានឱកាសក្នុងការឈញនះច្រ់ើនជាង៕

Prum-Soamnang-Kamlai-Phit [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត