មជ្ឈមណ្ឌលហ្វឹកហាត់ប្រដាល់សម្រាប់យុវជនជំនាន់ថ្មីលេចចេញជារូបរាងហើយ

នូ មករា June 9, 2016


កណ្តាល៖ មជ្ឈមណ្ឌលហ្វឹកហាត់ប្រដាល់សម្រាប់យុវជនជំនាន់ថ្មីដែលកសាងឡើងនៅក្នុងបរិវេណអង្គការអរុណរះនាឃុំរលារខ្ពស់ស្រុកស្អាង ខេត្តកណ្ដាល និងជាទ្រព្យសម្បត្តិដំបូងរបស់សហព័ន្ធប្រដាល់នោះបានលេចចេញជារូបរាងហើយ ។

ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានអញ្ជើញចុះពិនិត្យមើលស្ថានភាពនៃការសាងសង់កាលពីល្ងាចថ្ងៃទី៨ ខែមិថុនាម្សិលមិញនេះ ខណៈដែល ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានបានចាត់ទុកថានេះជាទ្រព្យសម្បត្តិដំបូងគេរបស់សហព័ន្ធ ដោយមជ្ឈមណ្ឌលនេះមានទំហំ ១៦ម៉ែត្រ គុណនិង ២៥ម៉ែត្រ និងមានកម្ពស់ ៤ម៉ែត្រដែលសាងសង់លើផ្ទៃដីទំហំ៣០ ម៉ែត្រ គុណនិង ៥០ម៉ែត្រ ។

13412988_844137139023837_1021915825673870720_n

សមិទ្ធផលនេះគឺជាផ្លែផ្កានៃការសហការគ្នារវាងក្រសួងអប់រំយុវជន និង កីឡា ក៏ដូចជាសហព័ន្ធកីឡាប្រដាល់កម្ពុជា រួមជាមួយអង្គការអារុណរះ ដោយការសាងសង់សម្រេចបានប្រមាណជា ៩០ភាគរយហើយ ព្រមទាំងគ្រោងនឹងបញ្ចប់នៅពេលឆាប់ៗនេះ។

នៅក្នុងមជ្ឈមណ្ឌលនេះចែកចេញជា បន្ទប់ការិយាល័យ ឃ្លាំង បន្ទប់ទឹកសម្រាប់បុរស-នារី កន្លែងហ្វឹកហាត់និងត្រូវចំណាយថវិកាប្រមាណជា ៨០.០០០ដុល្លារដែលក្នុងនោះមានទាំងការបំពាក់សម្ភារៈហ្វឹកហាត់ទៀតផង។ តាមការគ្រោងទុក ទីនេះនឹងក្លាយជាកន្លែងបណ្ដុះបណ្ដាលអ្នកប្រដាល់វ័យក្មេងដំបូងបំផុតដោយពួកគេនឹងបានទទួលការសិក្សា និងការហ្វឹកហាត់ត្រៀមនៅទីនេះមុននឹងចេញទៅប្រកួតនៅក្រៅប្រទេស។

13339443_844137142357170_4871335770184216965_n

ឯកឧត្តមអ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា៖ «ឆ្នាំ២០២៣ខាងមុខនឹងមានអ្នកប្រដាល់ល្អៗដែលផលិតចេញពីកន្លែងនេះ ។ អ្នកប្រដាល់ដែលចេញពីទីនេះនឹងមានវិជ្ជាជីវៈត្រឹមត្រូវ ឯគ្រូបង្វឹកដែលមានគ្រូខ្មែរ និង បរទេសនោះគឺជាគ្រូដែលមានវិធីសាស្ត្រខ្ពស់ក្នុងការបង្ហាត់។»

សូមបញ្ជាក់ថា ការបង្កើតឱ្យមានមជ្ឈមណ្ឌលប្រមូលផ្តុំ និងបណ្តុះបណ្តាលកីឡាករប្រដាល់គុនខ្មែរនេះ គឺជាពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីដែលកំពុងតែប្រកបអាជីពនេះ ក៏ដូចជាបានផ្តល់នូវធនធានថ្មីៗបន្ថែមទៀតដើម្បីសម្រាប់ត្រៀមចូលរួមប្រកួតក្នុងព្រឹតិ្តការណ៍ជាតិ និងអន្តរជាតិ ខណៈដែលនាពេលកន្លងមកកីឡាករ កីឡាការិនីទំាងអស់បានទទួលការហ្វឹកហាត់តែនៅក្នុងក្លឹបរបស់ខ្លួនតែប៉ុណ្ណោះ។

844761677_d918a768a9_o

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត