ជើងខ្លាំងកម្ពុជា ៣ រូបនឹងឡើងអង្រួនសង្វៀនអប្សរានៅថ្ងៃអាទិត្យនេះ

នូ មករា May 12, 2016


អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ៣រូប នឹងត្រូវប្រកួតជាមួយជើងខ្លាំងថៃ ៣រូបផ្សេងទៀតនៅលើសង្វៀននៃស្ថានីយទូរទស្សន៍អប្សរានៅក្នុងកម្មវិធីប្រកួតប្រដាល់លក្ខណៈមិត្តភាពអន្តរជាតិដែលត្រូវបានរៀបចំក្រោមកិច្ចសហការរវាងសហព័ន្ធកីឡាប្រដាល់កម្ពុជា និងស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយនេះក្រោមការឧបត្ថម្ភពីក្រុមហ៊ុន K.Cement ។ ការប្រកួតនេះនឹងប្រព្រឹត្តទៅនារសៀលថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០១៦នេះ នៅលើសង្វៀនកំបូលដែលជាទីតាំងថ្មីរបស់សង្វៀនអប្សរា(Apsara) ដែលឋិតនៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ២.០០ រសៀលដោយនឹងមានវត្តមានកីឡាករកម្ពុជាល្បីៗចំនួន ៣ រូបគឺ ឡុង សុភី មកពីកឹ្លបសាលវ័ន្តកីឡា, រឿង សោភ័ណ្ឌ មកពីក្លឹបម្កុដរាជសីហ៍ និង សែន រ៉ាដេត មកពីក្លឹបអប្សរាគុនខ្មែរ។ រីឯអ្នកប្រដាល់ជើងខ្លាំងរបស់ថៃរួមមាន កីឡាករ Phet Aronn, Sam Kar និង Khom Lek។

សូមបញ្ជាក់ថា នៅក្នុងការប្រកួតនេះកីឡាករ ឡុង សុភី នឹងប្រកួតក្នុងប្រភេទទម្ងន់៦៩គ.ក្រ ជាមួយអ្នកប្រដាល់ថៃ Phat Aronn ខណៈដែលកីឡាករថៃរូបនេះធ្លាប់បានបំបាក់កីឡាករកម្ពុជាជាច្រើនរូបមកហើយ និងមានប្រវត្តិប្រកួតបានចំនួន ៨៤លើកក្នុងនោះឈ្នះ ៧៣លើក ចាញ់១០លើក និង ស្មើ០១លើក។ នេះក៍ជាជំនួបសងសឹកផងដែរដោយសារតែ ឡុង សុភី ធ្លាប់បានចាញ់ Phat Aronn ក្នុងទឹកទី២កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយសារអាជ្ញាកណ្ដាលបញ្ឈប់លែងឲ្យប្រកួត។
ចំណែកឯ កីឡាករ រឿង សោភ័ណ្ឌ វិញនឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Sam Kar ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាមដែរ។ ចំពោះកីឡាករមុខស្រស់ សែន រ៉ាដេត ដែលជាអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងមួយរូបផងនោះនឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Khom Lek ដែលជាជើងខ្លាំងមួយរូបនៅក្នុងប្រទេសថៃក្នុងទម្ងន់ ៥១គ.ក្រ និងមានប្រវត្តិប្រកួត ៧៧លើក ឈ្នះ៥៩លើក ចាញ់១៦លើក និងស្មើ០២លើក ខណៈដែល សែន រ៉ាដេត មានប្រវត្តិប្រកួតតែប្រមាណ ២៧លើកប៉ុណ្ណោះ ក្នុងនោះវាយឈ្នះ ២០លើក ចាញ់០៧លើកមិនដែលស្មើប៉ុន្តែធ្លាប់បានបំបាក់កីឡាករថៃជាច្រើនរួចមកហើយ៕

12-5-2016f2

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត