Manny Pacquiao ផ្ដើមយុទ្ធនាការប្រឆាំងនឹងអ្នករើសអើងដោយប្រើហិង្សា លើពូជសាសន៍អាស៊ី

មាស សុផាណារ៉ុង April 2, 2021


 

ហ្វីលីពីន៖ អ្នកប្រដាល់លំដាប់កំពូល Manny Pacquiao បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិលត្រឡប់របស់ខ្លួន – ពោលគឺការប្រយុទ្ធប្រឆាំងនឹងអ្នករើសអើងពូជសាសន៍ដែលគោលដៅមកលើប្រជាជនអាស៊ី។

“បញ្ឈប់ការវាយប្រហារទៅលើជនជាតិអាស៊ីដែលមិនអាចការពារខ្លួនបាន! វាយខ្ញុំជំនួសមក។” ម្ចាស់ជើងឯកពិភពលោក ១២ដងរូបនេះ បានសរសេរជា ៤ភាសានៅព្រឹកថ្ងៃព្រហស្បតិ៍។

រូបភាពទាំងនោះត្រូវបានចែកចាយជាមួយ hashtag “#StopAsianHate” ដែលបង្ហាញថាបុរសជនជាតិហ្វីលីពីនរូបនេះ មិនពេញចិត្ត ក្រោយមានជនរងគ្រោះទទួលរងពីការវាយប្រហារលើប្រជាជនអាស៊ីកាលពីពេលថ្មីៗនេះ។

ពួកគេបានរាប់បញ្ចូលទាំងរូបថត នៃការវាយប្រហារទៅលើស្ត្រីអាយុ ៦៥ឆ្នាំនៅ Midtown ក្នុងសប្តាហ៍នេះក៏ដូចជារូបភាពរបស់បុរសដែលត្រូវបានចោទប្រកាន់ចំពោះការវាយប្រហារនេះ ដែលបានផ្តន្ទាទោស ឃាតករ ឈ្មោះ Brandon Elliot។

“យើងមានពណ៌តែមួយនៅក្នុងឈាមរបស់យើង! ឈប់រើសអើង។ ផ្ដល់ក្ដីស្រលាញ់ និងសេចក្តីសុខដល់មនុស្សគ្រប់រូប !!” Pac Man បានសរសេរនៅក្នុង twitter។

ទោះបីវាមិនទំនងថាមាននរណាម្នាក់នឹងទទួលយកសំណើររបស់លោកក៏ដោយ ក៏វាកើតឡើងចំពេលមានពាក្យចចាមអារ៉ាមថាអ្នកប្រដាល់វ័យ ៤២ឆ្នាំរូបនេះគ្រោងនឹងវិលមកសង្វៀនវិញបន្ទាប់ពីអវត្តមានរយៈពេល ២ឆ្នាំ។

ប្រភពពី Top Rank បានប្រាប់ ESPN កាលពីថ្ងៃអង្គារថា បច្ចុប្បន្ន Pac Man កំពុងពិភាក្សាដើម្បីប្រជែងជាមួយម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក Terence Crawford នៅថ្ងៃទី០៥ ខែមិថុនា។ ក៏មានពាក្យចចាមអារាមដែលបានឭជាយូរមកហើយអំពីការប្រកួតជាមួយអតីតម្ចាស់ជើងឯក UFC កីឡាករ Conor McGregor ផងដែរ៕

 

ប្រភព៖ New York Post

មតិយោបល់