កីឡាការិនីយុទ្ធគុនកម្ពុជា សំ​ ថារ័ត្ន មានឱកាសបង្ហាញស្នាដៃក្នុងខ្សែភាពយន្តរបស់ Hollywood

មាស សុផាណារ៉ុង March 29, 2021


 

ភ្នំពេញ៖ កីឡាការិនី សំ​ ថារ័ត្ន ដែលមានជំនាញយុទ្ធគុនល្បុក្កតោ​ និងគុនខ្មែរ កំពុងទទួលបានឱកាសដ៏មានតម្លៃដើម្បីបង្ហាញស្នាដៃនៅក្នុងខ្សែភាពយន្តខ្នាតធំមួយរបស់ Hollywood បន្ទាប់ពីរូបគេក៏ធ្លាប់បានប្រលូករួចមកហើយដែរនៅក្នុងខ្សែភាពយន្តបែបប្រយុទ្ធគឺរឿង Jailbreak និងការពណ៌នាអំពីទុក្ខវេទនានៅសម័យខ្មែរក្រហមតាមរយៈរឿង First They Kill My Father ជាដើមនោះ។

ចំពោះខ្សែភាពយន្តដែលរូបគេគំពុងចូលរួមមានចំណងជើងថា SHOTGUN WEDDING ហើយកំពុងដំណើរការថតក្រោមការដឹកនាំសម្តែងដោយ លោក Jason Moore ព្រមទាំងចូលរួមសម្តែងដោយតារាល្បីៗដូចជា Armie Hammer, Jennifer Lopez និង Josh Duhamel ជាដើម។

ថារ័ត្នបានសរសរនៅលើបណ្តាញសង្គមរបស់ខ្លួនថា៖ “ខ្ញុំពិតជារំភើប ដែលមានវត្តមាននៅក្នុងភាពយន្តនេះ និងជាឱកាសដែលខ្ញុំបានបង្ហាញពីសមត្ថភាពខ្មែរ សិល្បៈ ក្បាច់ខ្មែរ អត្តចរិក សិលធម៌ វប្បធម៌ និងសិល្បៈនៃការចែករំលែកដែលខ្ញុំមានទៅកាន់ពិភពលោក។” កីឡាករិនៅរូបនេះបានបន្ថែមថា៖ “…អ្វីដែលខ្ញុំមិនដែលធ្វើ ខ្ញុំបានធ្វើជាលើកទីមួយក្នុងជីវិត ក្នុងវិស័យកុន។ សម្រាប់ខ្ញុំ ជាឈុតគ្រោះថ្នាក់ដំបូងគេដែលខ្ញុំបានទទួល។ ពិតណាស់គ្រាន់តែជាការចាប់ផ្ដើម វាតូចសម្រាប់គេ តែវាធំសម្រាប់ខ្ញុំ។ ម្សិលមិញនេះពិតជាធ្វើអោយខ្ញុំភ័យ និងបារម្ភពីខ្លួនឯងមែនទែន ប៉ុន្តែអ្វីៗដំណើរការល្អទាំងអស់! ខ្ញុំមានសុវត្ថភាព គ្រាន់តែជាំខ្លួនតិចតួច តាមទម្លាប់ធម្មតា។”

សូមជូនពរ សំ​ ថារ័ត្ន បានទទួលជោគជ័យ ចំណេះដឹង ក៏ដូចជាបទពិសោធន៍ល្អៗអំពីការងារថ្មីរបស់ខ្លួនបន្ថែមពីលើភាពស្ទាត់ជំនាញលើប្រភេទកីឡាយុទ្ធគុនដែលនាងស្រលាញ់ចូលចិត្ត៕

មតិយោបល់