ONE Championship បានចាប់ផ្ដើមរៀបចំការប្រកួត ២លើក នៅចិន
មាស សុផាណារ៉ុង June 23, 2020
ចិន៖ ONE Championship រង់ចាំយ៉ាងយូរដើម្បីត្រលប់មករកការប្រកួតវិញ។ ស្ថាប័នរៀបចំព្រឹត្តិការណ៍កីឡាធំបំផុតក្នុងលោកមួយនេះបានរៀបចំការប្រកួតបិទទ្វារនៅក្រុងសៀងហៃ ប្រទេសចិន ដែលមានកម្មវិធី ONE Hero Series 13 រៀបចំឡើងកាលថ្ងៃសៅរ៍ ទី២០ ខែមិថុនា និង ONE Hero Series 14 រៀបចំកាលថ្ងៃអាទិត្យ ទី២១ ខែមិថុនា។
នេះជាព្រឹត្តិការណ៍របស់ ONE ត្រលប់មកវិញតាំងពី COVID-19 រាតត្បាតខ្លាំងដែលបង្ខំឲ្យ ONE និងព្រឹត្តិការណ៍កីឡាជាច្រើនទៀតផ្អាកការប្រកួតរបស់ខ្លួន។ ពេលត្រលប់មកវិញនេះ ONE បានប្រើគោលការណ៍ដ៏តឹងរ៉ឹងដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់អត្តពលិក និងបុគ្គលិកដែលចូលរួម។
«ក្នុងនាម ONE Championship យើងមានភាពរីករាយជាថ្មីទៀតដែលអាចរៀបចំការប្រកួតដ៏រំភើបឡើងវិញ។ ខ្លួនខ្ញុំផ្ទាល់ក៏សូមអរគុណដល់អ្នកគាំទ្រដែលបន្តលើកទឹកចិត្ត និងគាំទ្រស្ថាប័នរបស់យើង និង អត្តពលិកជាដើម។» លោក Hua Fung Teh ប្រធាន ONE Championship ប្រចាំនៅប្រទេសចិនបានរៀបរាប់បែបនេះ។
លោកបញ្ជាក់ថា៖ «សៀងហៃ គឺជាទីដែលរៀបចំកម្មវិធី ONE Hero Series ដ៏អស្ចារ្យ និងជាកន្លែងដែលបង្ហាញឲ្យឃើញអំពីកីឡាករក្មេងៗមានសក្ដានុពលពីប្រទេសចិន។ ដោយផ្អែកលើសុវត្ថិភាព និង អនាម័យ យើងត្រូវតែផ្ដល់សុខភាពជាអាទិភាព និង មានសុខុមាលភាពសម្រាប់អ្នករាល់គ្នា។ ហើយការរៀបចំពីរព្រឹត្តិការណ៍នេះប្រកបដោយជោគជ័យ។ ជាលទ្ធផលចុងក្រោយ ONE Hero Series បានចែករំលែកភាពអស្ចារ្យជាថ្មីទៅកាន់ពិភពលោក និងបង្ហាញអំពីកម្លាំងស្មារតីរបស់មនុស្សជាតិ។»
គូឯកនៅកម្មវិធី ONE Hero Series 13 កីឡាករ Ze Lang Zha Xi យកឈ្នះអ្នកចំណូលថ្មី “The Little Monster” Liang Hui ដោយពិន្ទុជាឯកច្ឆន្ទដើម្បីបង្កើនកំណត់ត្រាគុនចម្រុះរបស់ខ្លួនដល់ឈ្នះ១៣ដង ចាញ់៤ដង និង ស្មើ១ដង (ឈ្នះ ៣ ចាញ់១ នៅកម្មវិធី OHS)។ គូឯកនៅកម្មវិធី ONE Hero Series 14 កីឡាករ Xu Liu យកឈ្នះ “The Young King” Zhao Xiao Yu នៅក្នុងការប្រកួត ONE Super Series kickboxing ដោយពិន្ទុជាឯកច្ឆន្ទ។ ជ័យជម្នះនេះបង្កើនកំណត់ត្រាក្នុងអាជីពរបស់គេដោយឈ្នះ ២៤លើក ចាញ់ ៦លើក (ឈ្នះ ១ ចាញ់ ១ នៅ OHS)។
ព្រឹត្តិការណ៍នោះក៏បង្ហាញអំពីគូប្រកួតជើងចាស់មួយចំនួនរួមមានតារាឃីកបុកសីង “The Dragon King” Fu Qing Nan និង “The Great Sage” Wei Zi Qin ក៏ដូចជាតារាគុនចម្រុះ Zhang Ze Hao, Wang Zhen និង Li Zhe។
លទ្ធផលនៅ ONE Hero Series 13៖
- Ze Lang Zha Xi ឈ្នះ “The Little Monster” Liang Hui ដោយពិន្ទុជាឯកច្ឆន្ទ (គុនចម្រុះ – strawweight)
- Luo Chao ឈ្នះ Zhao Jun Chen ដោយពិន្ទុមិនឯកច្ឆន្ទ (ONE Super Series kickboxing – catch weight , ៧១,៨ គីឡូក្រាម)
- “Sky Rocket” Yang Hua ឈ្នះ “The Great Sage” Wei Zi Qin ដោយពិន្ទុមិនឯកច្ឆន្ទ (ONE Super Series kickboxing – flyweight)
- Wang Zhen ឈ្នះ Zou Jin Bo ដោយពិន្ទុមិនឯកច្ឆន្ទ (គុនចម្រុះ – flyweight)
- Fu Kang Kang ផ្ដួល Wang Hu ឲ្យចុះចាញ់ (ឃ្លេក) នៅទឹកទី២ (គុនចម្រុះ– lightweight)
លទ្ធផលនៅ ONE Hero Series 14៖
- Xu Liu ឈ្នះ “The Young King” Zhao Xiao Yu ដោយពិន្ទុជាឯកច្ឆន្ទ (ONE Super Series kickboxing – ទម្ងន់ catch weight , ៧២គីឡូក្រាម)
- “The Hypnotist” Zhu Kang Jie ឈ្នះ “Tianshan Eagle” Ayijiake Akenbieke ដោយពិន្ទុជាឯកច្ឆន្ទ (គុនចម្រុះ – featherweight)
- “The Dragon King” Fu Qing Nan ឈ្នះ Yuan Peng Bin ដោយពិន្ទុមិនឯកច្ឆន្ទ (ONE Super Series kickboxing – bantamweight)
- Zhang Ze Hao ផ្ដួល “Triangle Hunter” Gao Bo ឲ្យសន្លប់នៅទឹកទី១ (គុនចម្រុះ – lightweight)
- Li Zhe ផ្ដួល Mo Hao Xiong ឲ្យចុះចាញ់ (ឃ្លេក) នៅទឹកទី១ (គុនចម្រុះ – strawweight)
ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship។
អត្ថបទ៖ ស៊ីធី