ONE Championship រកបាន ៧០លានដុល្លារ និងទំនងចាប់ផ្ដើមកម្មវិធីប្រកួតឆាប់ៗនេះ

មាស សុផាណារ៉ុង June 16, 2020


 

សិង្ហបុរី៖ ONE Championship ដែលមានស្នាក់ការនៅសិង្ហបុរី និង ជាស្ថាប័នផ្សព្វផ្សាយកីឡាធំបំផុតក្នុងប្រវត្តិសាស្ត្រទ្វីបអាស៊ី បានចេញសេចក្ដីប្រកាសនាថ្ងៃចន្ទនេះថារកបានថវិកាបាន ៧០ លានដុល្លារអាមេរិក មកពីអ្នកវិនិយោគថ្មី និងចាស់ ទោះបីជាមានការកំហិតលើការរៀបចំកម្មវិធីប្រកួតដោយសារកូវីដ-១៩ ក្ដី។ ONE ដែលគាំទ្រដោយក្រុមហ៊ុន Sequoia Capital មិនបានលម្អិតអំពីឈ្មោះអ្នកវិនិយោគដែលរករកបាននោះទេ។

ឥឡូវនេះ ONE មានទុនសរុបរហូតដល់ ៣៤៦ លានដុល្លារអាមេរិក បូកទាំងចំណូលមកពីការផ្សាយតាមអនឡាញ និង ការកាត់បន្ថយបុគ្គលិក ២០ភាគរយជុំវិញពិភពលោក។ លោក Hua Fung Teh ប្រធានរបស់ ONE Championship ប្រចាំប្រទេសចិន បានថ្លែងថា៖ «នេះជាការកសាងទំនុកចិត្តមួយអំឡុងពេលមេរោគកូវីដ-១៩ រាតត្បាត និង វិបត្តិសេដ្ឋកិច្ចពិភពលោកដ៏អាក្រក់បំផុតក្នុងរយៈពេល ១០០ឆ្នាំ។» ប្រភពមួយបានប្រាប់ DealStreetAsia ថា ONE Championship គ្រោងនឹងដំណើរការព្រឹត្តិការណ៍ប្រកួតរបស់ខ្លួននាពេលឆាប់ខាងមុខនេះនៅពេលរដ្ឋាភិបាល និង ការដឹកនាំកំហិតលើព្រំដែនត្រូវបានដកចេញវិញ។

លោក Hua បានគូសបញ្ជាក់ទៀតថា៖ «ជាមួយនឹងសន្ទុះ៩ ចំណុច និងជាស្ថាប័នផ្សាយតាមអនឡាញ ONE Championship ទន្ទឹងរង់ចាំធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយជុំវិញពិភពលោកជាមួយជាមួយវីរបុរសរបស់ខ្លួន និងបទពិសោធន៍ថ្មីៗជាបន្តបន្ទាប់ទៀតនៅឆ្នាំខាងមុខ។»

ONE Championship មានតម្លៃសរុបជាង មួយពាន់លានដុល្លារអាមេរិក (១,០០០ លានដុល្លារ) កាលពីឆ្នាំមុន ហើយក៏រកបានដើមទុនរហូតដល់ ១៦៦ដុល្លារអាមេរិក កាលឆ្នាំ២០១៨ ដោយក្រុមហ៊ុន Sequoia Capital។

លោក Chatri Sityodtong ជាប្រធាន និងនាយកប្រតិបត្តិរបស់ ONE Championship បានឲ្យដឹងកន្លងទៅថា ស្ថាប័នផ្សព្វផ្សាយកីឡាធំបំផុតក្នុងប្រវត្តិសាស្ត្រទ្វីបអាស៊ីបានកើនអ្នកទស្សនារហូតដល់ក្បែរ NFL និងនៅពីលើ UFC។

នៅឆ្នាំ២០១៨ ONE បានចុះកុងត្រារយៈពេល ៣ឆ្នាំជាមួយក្រុមហ៊ុនផ្សព្វផ្សាយ Turner Sports ដើម្បីផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយទៅដល់ទ្វីបអាមេរិក។ Turner មានការផ្សាយតាម TNT និង B/R Live ជាដើម ហើយទទួលបានអ្នកទស្សនារហូតដល់ជាង ៩០ លាននាក់ឯណោះនៅអាមេរិកភាគខាងជើង។

គួររំលឹកថា ONE ONE Championship មានកីឡាករល្បីៗខ្លាំងៗជុំវិញពិភពលោករហូតដល់ជាង ៥០០ នាក់។

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship៕

 

អត្ថបទ៖ ស៊ីធី

មតិយោបល់