Vitor Belfort ​និង​ Mike Tyson ​​​លុកលុយ​នៅ​សង្វៀន​កីឡាកាស​​ AEW Dynamite

មាស សុផាណារ៉ុង May 29, 2020


 

វា​ជា​រឿង​គួរ​​ឲ្យ​កត់​សម្គាល់​​ និង​ជា​ពេល​ដ៏​មមាញឹក​​សម្រាប់​កីឡាករ​ Vitor Belfort ឬ គេ​ស្គាល់​ថា “The Phenom”។ ​លើក​ទី​១​ ​តារា​គុន​ចម្រុះ​ប្រចាំ​នៅ​សង្វៀន​ ONE Championship ​បាន​ចូល​រួម​​នៅ​សង្វៀន​កីឡាកាស​ All Elite Wrestling’s Double Or Nothing ​ក្នុង​នាម​ជា​ភ្ញៀវ​កិត្តិយស​ដែល​រៀប​ចំ​នៅ​ក្រុង​ Jacksonville​ រដ្ឋ ​Florida ​សហរដ្ឋ​អាមេរិក​​​ កាល​ថ្ងៃ​សៅរ៍​ទី​ ២៣​ ឧសភា​ កន្លង​ទៅ។ ​ហើយ​បន្ទាប់​​​​មក​ ជើង​ខ្លាំង​គុន​ចម្រុះ​សញ្ជាតិ​ប្រេស៊ីល​​បាន​ហ្វឹកហាត់​​និង​ធ្វើ​លំហាត់​ប្រាណ​ជា​មួយ​​​​ម្ចាស់​ខ្សែ​ក្រវាត់​ Heavyweight Boxing World Champion ​​ច្រើន​សម័យ​កាល​​ត្រូវ​ជា​មិត្តភ័ក្ដិ​ ​​គឺ​ “Iron” Mike Tyson។ ​

នា​យប់​នេះ​​វីរបុរស​ប្រដាល់​ និង​ គុន​ចម្រុះ​បាន​ធ្វើ​ដំណើរ​ទៅ​​ភាគ​ខាង​ជើង​ Florida ​ដើម្បី​ចូល​រួម​សង្វៀន​កីឡាកាស​ AEW Dynamite។ ​​នៅ​សង្វៀន​នោះ​​ជា​ទី​ដែល​វីរបុរស​​ប្រដាល់​​ Tyson ​ឈ្លោះ​គ្នា​ទល់​នឹង​​វីរបុរស​កីឡាកាស​នៅ​ចំ​កណ្ដាល​សង្វៀន​តែ​ម្ដង។

វីដេអូ​ Mike Tyson ឈ្លោះ​គ្នា​

 

View this post on Instagram

 

Vitor Belfort had Mike Tyson’s back against Chris Jericho on AEW Dynamite! 💪 @vitorbelfort @miketyson @chrisjerichofozzy @aewontnt

A post shared by ONE Championship (@onechampionship) on

នា​គ្រា​នោះ​ ​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ AEW World Champion ​កីឡាករ​ Chris Jericho ​បាន​ឈរ​នៅ​លើ​​រេញ​ទល់​​មុខ​គ្នា​ដោយ​កាន់​ម៉ាក្រូហ្វូន​ ​ហើយ​រូប​គេ​​​បញ្ចេញ​កំហឹង​​ចង់​សងសឹក​​តតាំង​​នឹង​វីរបុរស​ប្រដាល់​ Tyson ​បន្ទាប់​ពី​Tyson ​បាន​​ផ្ដួល​រូប​គេ​ឲ្យ​សន្លប់​កាល​ខែ មករា​ ឆ្នាំ​២០១០។ ​​​​ពេល​នោះ​ក៏​ធ្វើ​ឲ្យ​វីរបុរស​ប្រដាល់​រូប​នេះ​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​​ហើយ​​នៅ​​លើ​រេញ​អម​ដោយ​​វីរបុរស​​គុន​ចម្រុះ​ Belfort, ​“Sugar” Rashad Evans, ​និង​ Henry Cejudo ​ទៀត​ផង។ ​​

ក្នុង​ឱកាស​ទល់​មុខ​ដាក់​គ្នា​​នោះ​ Jericho ​បាន​​ទាមទារ​​ឲ្យ​ Tyson ​សូម​ទោស​ចំពោះ​រឿង​រ៉ាវ​​ដែល​កើត​ឡើង​កាល​ ១០ ឆ្នាំ​​មុន​ ប៉ុន្តែ ​​បុរស​​វ័យ​៥៣​​ឆ្នាំ​​រហស្សនាម​ “Iron Mike” ​ មិន​ធ្វើ​តាម​ការ​ទាមទារ​​ឡើយ​​ ​ហើយ​ថែម​ទាំង​​ឆ្លើយ​តប​ជា​មួយ​ការ​ច្រាញ​​ដើម​ទ្រូង​ទៅ​វិញ។ ​​រំពេច​នោះ​ ​​​​ពួក​គេ​បាន​ប្រទូសរ៉ាយ​មួយ​ប្រាវ​​នៅ​​លើ​សង្វៀន​ AEW មុន​ពេល​​​មាន​ការ​​អន្តរាគមន៍​ជា​ហូរហែ។

Belfort និង​​អ្នក​នៅ​ក្បែរ​នោះ​បាន​រារាំង​ Mike Tyson ​ប៉ុន្តែ​​ជម្លោះ​​ពាក្យ​សម្ដី​ និង​កាយវិការ​ច្រងេងច្រងាង​នៅ​តែ​កើត​ឡើង​ទោះ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ទាញ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ក្ដី។

ព័ត៌មាន​ផ្សេងៗ​​​អំពី​ ONE Championship​ សូម​ចូល​ទៅ​កាន់​ www.onefc.com/about-us, follow ​លើ​ Twitter​ និង​ Instagram @ONEChampionship ​និង​ ​​ហ្វេសប៊ុក​ONEChampionship៕

 

អត្ថបទ៖ ​​ស៊ីធី

មតិយោបល់