តើ វ៉ែន រដ្ឋា អាចបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រដាល់សាកលកម្ពុជានៅស៊ីហ្គេមបានទេ?

បារាំង June 9, 2015


កីឡាករប្រដាល់សាកលជម្រើសជាតិកម្ពុជា វ៉ែន រដ្ឋា បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្រោយពីបានយកឈ្នះកីឡាករម្ចាស់ផ្ទះ Leong Jun Hao នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីល្ងាចម្សិលមិញនេះ។ សូមបញ្ជាក់ថា មុននឹងបានឡើងមកដល់វគ្គចុងក្រោយនេះ កីឡាករកម្ពុជា វ៉ែន រដ្ឋា បានយកឈ្នះលើកីឡាករឥណ្ឌូណេស៊ី Montolalu Vinky នៅវគ្គ ៨នាក់ចុងក្រោយសម្រាប់វិញ្ញាសាប្រភេទទម្ងន់៦៤គីឡូក្រាម។

BOXING

នៅវេលាម៉ោង៣រសៀល ថ្ងៃស្អែក កីឡាករកម្ពុជាដែលមានដើមកំណើតគុយបា វ៉ែន រដ្ឋា នឹងត្រូវប្រកួតជាមួយកីឡាករថៃ MASUK Wuttichai នៅក្នុងវគ្គផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមមេដាយមាសផ្នែកប្រដាល់សាកលក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៨ សម្រាប់វិញ្ញាសាប្រភេទទម្ងន់៦៤គីឡូក្រាម។ តាមប្រវត្តិរបស់កីឡាករថៃ Wuthichai កើតនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៩០ នៅខេត្ត Burriram ប្រទេសថៃ។ ក្នុងអាជីពរបស់ខ្លួននាប៉ុន្មានឆ្នាំចុងក្រោយនេះ រូបគេបានសាងស្នាដៃជូនជាតិគួរឲ្យចាប់អារម្មណ៍ពោលគឺកាលពីឆ្នាំ២០១៤ រូបគេបានឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីនៅប្រទេសកូរ៉េខាងត្បូង និងឈ្នះមេដាយសំរឹទ្ធសម្រាប់កីឡាទ្វីបអាស៊ីឆ្នាំ២០១០ នៅប្រទេសចិន ព្រមទាំងឈ្នះមេដាយមាសពីជើងឯកប្រដាល់សាកលស្ម័គ្រចិត្តទ្វីបអាស៊ីនាឆ្នាំ២០០៩។ ជាមួយគ្នានេះនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា Wuttichai បានឈ្នះមេដាយមាស និងស៊ីហ្គេមឆ្នាំ២០០៩នៅប្រទេសឡាវ រូបគេឈ្នះមេដាយសំរឹទ្ធ។ ដោយឡែកសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៥នៅប្រទេសសិង្ហបុរីនេះ រូបគេបានផ្តួលកីឡាករវៀតណាម Nguyen Va De ដោយពិន្ទុ៣-០ នៅវគ្គ៨នាក់ចុងក្រោយ និងបានផ្តួលកីឡាករឡាវ Khanxay Oudone ដោយលទ្ធផល៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំពោះកីឡាករកម្ពុជា វ៉ែន រដ្ឋា វិញនេះជាលើកទី១ហើយសម្រាប់រូបគេក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ នៅក្នុងវគ្គ៨នាក់ចុងក្រោយ កីឡាករកម្ពុជារូបនេះបានផ្តួលកីឡាករឥណ្ឌូណេស៊ី Montolalu Vinky ដោយលទ្ធផល ៣-០ និងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានឈ្នះកីឡាករម្ចាស់ផ្ទះសិង្ហបុរី Leong Jun Hao ដោយលទ្ធផល ៣-០។ មួយវិញទៀតមុនពេលប្រកួតស៊ីហ្គេម វ៉ែន រដ្ឋា ក៏បានឈ្នះមេដាយសំរឹទ្ធ១គ្រឿងផងដែរពីព្រឹត្តិការណ៍ប្រដាល់សាកលអាស៊ាននៅប្រទេសឥណ្ឌូណេស៊ី៕

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត