ឯកឧត្តម ហ៊ុន ម៉ានី ទ្រាំនៅហាលភ្លៀងជាមួយអ្នកកំពង់ស្ពឺ ទស្សនាការប្រកួត Khmer Fight ដល់ចប់

មាស សុផាណារ៉ុង November 5, 2019


 

កំពង់ស្ពឺ៖ ការប្រកួតប្រដាល់ Khmer Fight ដែលរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា កន្លងទៅថ្មីៗនោះបានទាក់ទាញ មហាជនចូលរួមទស្សនាយ៉ាងច្រើនរហូតទៅដល់ ២៥០០នាក់ជាង ខណៈដែលប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺទាំងអស់រួមទាំង ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ សុខចិត្តនៅទស្សនា ទាំងខ្លួនទទឹកជោក ក្រោមតំណក់ទឹកភ្លៀង ដូចគ្នារហូតដល់ចប់កម្មវិធីប្រដាល់។

ថ្លែងនៅក្នុងពិធីបើកការប្រកួត ប្រដាល់ Khmer Fight ដែលមាន៥ប្រទេសចូលរួមនោះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ «នេះជាលើកដំបូងហើយដែលលោកបាននៅទស្សនាប្រដាល់ដល់ចប់កម្មវិធី ក្រោមដំណត់ទឹកភ្លៀងជាមួយប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ហើយខ្ញុំក៏រំភើបជាខ្លាំង នៅពេលមានអ្នកគាំទ្រ ជាច្រើនស្រឡាញ់ចូលចិត្តកីឡាប្រដាល់។»

លោកក៏ថ្លែងការអរគុណយ៉ាងខ្លាំងដល់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលបានរៀបចំព្រឹត្តិការណ៍ Khmer Fight នេះឡើងនៅក្នុងខេត្តកំពង់ស្ពឺ ដែលលោកបានសូមណូមពរកន្លងមកតាមរយៈអគ្គនាយកស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដើម្បីចូលរួមផ្សព្វផ្សាយពីក្បាច់គុនប្រដាល់បុរាណខ្មែរអោយកាន់តែទូលំទូលាយបន្ថែមទៀត ផងដែរ។

គួរំលឹកផងដែរថា កម្មវិធីប្រដាល់មិត្តភាពអន្តរជាតិ Khmer Fight ដែលរៀបចំដោយ ទូរទស្សន៍ ប៉ុស្តិ៍លេខ៥ ម្សិលមិញ នេះគឺធ្វើឡើងលើទឹកដី ខេត្តកំពង់ស្ពឺ។ លទ្ធផល ទាំង ៦គូ នេះ គូទី១ ប៉ាង កាយ៉ាក ឈ្នះ ទឹក៣ គូ ទី២ ចាន់ សំអាត ចាញ់ ពិន្ទុ ថៃ គូទី៣ ម៉ឺន សុភា ឈ្នះ ទឹក២ គូទី៤ វង្ស ណយ ស្មើ ពិន្ទុ គូទី៥ ព្រំ សំណាង ឈ្នះ ពិន្ទុ និង គូទី៦ រឿង សោភ័ណ្ឌ ឈ្នះ ពិន្ទុ ផង ដែរ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់