កីឡាករប្រដាល់សកលកម្ពុជា ចាញ់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាំង ៣រូប ក្នុងព្រឹត្តិការណ៍ខ្សែក្រវ៉ាត់ចិន-អាស៊ាន

មាស សុផាណារ៉ុង October 26, 2019


 

ចិន៖ តាមការឲ្យដឹងដោយ លោក បួយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធប្រដាល់សកលកម្ពុជា អ្នកប្រដាល់សកលកម្ពុជាទាំង ៣រូប បានចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ The Belt and Road CHINA-ASEAN Boxing Championship ដែលធ្វើឡើងនៅប្រទេសចិន។

នៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះកីឡាករ សៅ រង្សី ដែលប្រកួតក្នុងប្រភេទទម្ងន់ ៤៩គីឡូក្រាម នោះបានចាញ់កីឡាករឡាវ Kham Phouvanh ខណៈ បាង ណុន ដែលប្រកួតក្នុងប្រភេទទម្ងន់ ៥២គីឡូក្រាម ប្រកួតចាញ់អ្នកប្រដាល់មីយ៉ាន់ម៉ា Zaw Moe ស្របពេលដែលកីឡាករ វី សុភ័ស្ស ដែលប្រកួតក្នុងប្រភេទទម្ងន់ ៦៤គីឡូក្រាម ប្រកួតចាញ់កីឡាករឥណ្ឌូនេស៊ី Jere Samuel។

ក្នុងព្រឹត្តិការណ៍នេះសហព័ន្ធប្រដាល់សកលកម្ពុជាបានបញ្ជូនអ្នកប្រដាល់សកល ៣រូបដែលសុទ្ធតែជាអ្នកប្រដាល់ត្រៀមចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម នៅហ្វីលីពីន នាខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។

នេះជាព្រឹត្តិការណ៍សម្រាប់ចិន អាស៊ានដែលមានប្រទេសចិន និងបណ្ដាប្រទេសអាស៊ានដូចជា កម្ពុជា ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម សឹង្ហបុរី ម៉ាឡេស៊ី និង មីយ៉ានម៉ាគឺ មានតែ ២ប្រទេសប៉ុណ្ណោះដែលមិនចូលរួមគឺប្រ៊ុយណេ និងទីម័រខាងកើត៕

 

រូបភាព៖ Cambodia Boxing Federation – CBF

អត្ថបទ៖ វ៉ាន្នី

មតិយោបល់