ឧកញ៉ាម្នាក់ ចាយលុយពេញទំហឹង ជួយអភិរក្សក្លឹបគុនខ្មែរនៅខេត្តបាត់ដំបង

មាស សុផាណារ៉ុង June 3, 2019


 

បាត់ដំបង៖ ក្នុងនាមជាអ្នកដែលស្នេហាវិស័យកីឡាប្រដាល់មួយរូបរបស់កម្ពុជា លោក ហេង តុលា ដែលមានងារជាឧកញ៉ានោះ បានបង្កើតជាសង្វៀនប្រដាល់មួយ ដែលប្រារព្ធឱ្យមានការប្រកួត១ខែម្ដង ជាលក្ខណៈមិត្តភាពអន្តរជាតិនៅក្នុងខេត្តបាត់ដំបង តាំងពីដើមឆ្នាំ២០១៩ ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ឧកញ៉ា ហេង តុលា បានឱ្យដឹងថា៖ «មុនពេលខ្ញុំបើកសង្វៀនឯកភ្នំគុនខ្មែរ និងមុនពេលទៅដល់ក្លឹបគុនខ្មែរតូចៗក្នុងខេត្ត ខ្ញុំបានឭច្រើនអំពីក្លឹបទាំងនោះ និងជីវិតរបស់ពួកគេនៅឯកជនបទក្នុងខេត្តបាត់ដំបង…។ ប៉ុន្តែពេលដែលខ្ញុំទៅដល់ទីនោះឃើញផ្ទាល់ភ្នែក វាពិតជាខុសលើអ្វីដែលខ្ញុំគិត។ ក្លឹបទាំងនោះក្រមែនទែន។ មនុស្សក្នុងទីក្រុងភ្នំពេញ ប្រហែលគិតថា ក្លឹបទាំងនោះមានឧបករណ៍ហាត់តិចតួចដែរ ប៉ុន្តែមិនមែនទេ ពួកគេក្រខ្លាំងមែនទែន! នេះគឺជាហេតុផលគុនខ្មែរមិនអាចអភិវឌ្ឍន៍ទៅមុខ និងប្រៀបធៀបជាមួយប្រទេសដ៏ទៃ។»

លោកបន្តថា៖ «ពួកយើងមានវប្បធម៌ដ៏យូរអង្វែងនៅប្រទេសកម្ពុជា ប៉ុន្តែប្រសិនបើពួកយើងមិនអភិរក្ស ថែរក្សា ស្រឡាញ់វា និងចំណាយលុយខ្លះដើម្បីជួយពួកយើងប្រហែលបាត់បង់វា។ ប្រទេសផ្សេងៗ ពួកគេចំណាយលុយដើម្បីថែរក្សា និងរក្សាទុកវប្បធម៌ដែលពួកគេស្រឡាញ់។ នៅប្រទេសកម្ពុជា វាពិតជាពិបាកខ្លាំងណាស់។ ក្នុងប្រទេសកម្ពុជា ពួកយើងគ្រាន់តែស្រឡាញ់ ប៉ុន្តែពួកយើងមិនចង់ចំណាយលុយដើម្បីរក្សាទុកវប្បធម៌របស់ពួកយើងទេ។»

ម្ចាស់សង្វៀនឯកភ្នំរូបនេះបន្ថែមទៀតថា៖ «អ្នកមានមួយចំនួន ពេលខ្លះចំណាយ១០០ដុល្លារ សម្រាប់អាហារពេលថ្ងៃត្រង់ឬល្ងាចម្ដង។ ប៉ុន្តែលុយ ១០០ដុល្លារ អ្នកអាចគាំទ្រ និងជួយក្លឹបតូចមួយបាន។ ខ្ញុំសួរថា ហេតុអ្វីពួកយើងមិនជួយគាំទ្រពួកគេបន្ថែមទៀត? ដូច្នេះហើយនេះជាអ្វីដែលធ្វើឲ្យខ្ញុំមានគំនិតគាំទ្រក្លឹបនៅបាត់ដំបង។ នៅបាត់ដំបងមានក្លឹបប្រហែល១៩ ទៅ២០ក្លឹប ហើយខ្ញុំជួយពួកគេឲ្យប្រសើរជាងនេះ ប៉ុន្តែខ្ញុំមិនអាចធ្វើម្នាក់ឯងទេ។»

ជាមួយនឹងការជួយអភិរក្សនេះ លោកមិនបានដាក់ឱ្យមានការចូលរួមទស្សនាដោយសេរី ដូចនៅទីក្រុងភ្នំពេញនោះទេ ដោយសារតែ ការរៀបចំនេះ គ្មានអ្នកឧបត្តម្ភ ដោយលោកចង់ឱ្យបងប្អូនខ្មែរគ្រប់គ្នាយល់ថាពួកយើងត្រូវតែចំណាយលុយខ្លះដើម្បីគាំទ្រសិល្បៈក្បាច់គុនរបស់យើង៕

 

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់