នៅ ស្រីពៅ បរាជ័យក្រោមថ្វីដៃកីឡាការិនីម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី

នូ មករា May 3, 2019


 

ឥណ្ឌូនេស៊ី៖ កីឡាការិនីគុនចម្រុះកម្ពុជា នៅ ស្រីពៅ បានទទួលរងបរាជ័យហើយនៅក្នុងការប្រកួត ONE Championship នារាត្រីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ មុននេះបន្តិច ក្រោមថ្វីដៃម្ចាស់ផ្ទះកីឡាការិនីឥណ្ឌូនេសុី Priscilla Hertati Lumban Gao ដែល​នាង​ជា​ជើង​ខ្លាំង​លំដាប់ប្រទេស​នៅ​ឥណ្ឌូណេស៊ី ដោយពិន្ទុ។

គួរបញ្ជាក់ផងដែរថា នៅ ស្រីពៅ ដែលមានដើមកំណើតនៅចំការដូង រាជធានីភ្នំពេញ បានចូលហ្វឹកហាត់ប្រដាល់ តាំងពីឆ្នាំ ២០១៤ ជាមួយបងប្រុសបង្កើត ឈ្មោះ នៅ ស៊ីថា ប៉ុន្តែ ឥឡូវបងប្រុសបង្កើតបានបញ្ចប់អាជីពហើយដោយទៅប្រកបរបររកស៊ីវិញ។

គ្រូបង្វឹករបស់ ស្រីពៅ ដំបូងគឺ ញ៉ូវ ម៉ាក និង លោកគ្រូ ម៉ាក សាខន នៃក្លិបតាឡីដំរីមានរិទ្ធិ។ ប៉ុន្តែ មុនពេលទៅប្រកួតក្នុងកម្មវិធី MMA ឬ One Championship កីឡាការិនីរូបនេះទៅហ្វឹកហាត់ក្បាច់ក្លេរ ឬ គុនចម្រុះជាមួយគ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ នៃក្លិប Cambodian Top Team៕

 

អត្ថបទ៖ មករា

មតិយោបល់