ឈ្នះហើយ! ចាន់ រតនា ផ្តួលម្ចាស់ផ្ទះឥណ្ឌូណេស៊ីមិនឱ្យតដៃរួចត្រឹមទឹកទី២

នូ មករា May 3, 2019


ឥណ្ឌូនេសុី៖ នៅទីបំផុតកីឡាករគុនចម្រុះកម្ពុជា ចាន់​ រតនា បានទទួលជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងការប្រកួត ONE Championship នារាត្រីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះដោយបានផ្តួលកីឡាករម្ចាស់ផ្ទះឥណ្ឌូនេសុី Rudy Agustian នៅត្រឹមទឹកទី២ ពោលគឺគូប្រកួតរបស់គេត្រូវ​បាន​អាជ្ញា​កណ្តាល​បញ្ឈប់​ភ្លាមៗក្រោយពីមិនអាចតដៃរួចជាមួយអ្នកប្រយុទ្ធកម្ពុជានោះ។


គួររំលឹកថា មុនការប្រកួតឈានចូលមកដល់ ចាន់ រតនា បានលើកឡើងថា រូបគេមានក្តីសង្ឃឹមក្នងការដណ្តើមជ័យជម្នះដោយបានបញ្ជាក់ថា៖ «Rudy Agustian គេមានសូហ្វល្អ ឯស្នៀតប្រយុទ្ធរបស់គេគឺល្អទាំងលើ និងក្រោម តែអ្វីដែលខ្ញុំត្រូវទប់ទល់នោះគឺកម្លាំងសូហ្វរបស់គេខ្លាំង។ ចឹងបើសិនជាខ្ញុំហាត់ដឹកដល់និងមានកម្លាំងខ្លាំងនោះខ្ញុំសង្ឃឹមថានឹងអាចផ្ដួលគេបានជាក់ជាមិនខាន»។

គួរបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតកាលពីខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ ចាន់ រតនា ក៏បានប្រកួតឈ្នះកីឡាកររបស់ឥណ្ឌូណេស៊ី ABRO Fernandez ឲ្យចុះចាញ់ត្រឹមទឹកទី២ ផងដែរ៕
អត្ថបទ៖ មករា

មតិយោបល់