លន បញ្ញា នឹងស្វាគមន៍អ្នកប្រដាល់ថៃ ឆាវ វ៉ាលីត លើសង្វៀនអាសុីអាគ្នេយ៍ថ្ងៃសៅរ៍នេះ

នូ មករា April 19, 2019


ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា លន បញ្ញា សមាគមប្រដាល់ក្រសួងការពារជាតិបានប្រកាសស្វាគមន៍អ្នកប្រដាល់ថៃ ឆាវ វ៉ាលីត (Chhav Vallit) លើសង្វៀនអាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី២០ ខែមេសានេះ។ នេះក៏ជាជំនួបលើកទី២របស់ពួកគេបន្ទាប់ពីធ្លាប់ជួបគ្នាកាលលើកដំបូងអ្នកប្រដាល់ថៃរូបនេះបានចាញ់ បញ្ញា ទាំងមិនអស់ចិត្តនោះ។ សម្រាប់ការប្រកួតសងសឹកលើកទី២នេះក៏មិនទំនងថាអ្នកប្រដាល់ថៃរូបនេះអាចធ្វើបានសម្រេចនោះឡើយ ព្រោះទោះ បញ្ញា គឺជាអ្នកប្រដាល់ជើងថ្មីមែនប៉ុន្តែរូបគេមានផ្លែវាយល្អជាពិសេសរូបគេក៏ទើបតែដណ្ដើមបានខ្សែក្រវាត់មួយមកគ្រប់គ្រងទៀតផង។


ចំពោះ ឆាវ វ៉ាលីត ក៏ជាអ្នកប្រដាល់មិនខ្សោយដែរជាមួយនឹងរបៀបការពារដ៏អស្ចារ្យហើយគេអាចវាយចេញបានរហ័ស ពោលគឺល្អទាំងស្នៀតដៃ និងស្នៀតជើងពិសេសគេវាយដោយចិត្តត្រជាក់ទៀតផង។ នេះគឺជាជំនួបមួយដែលទាំងសងខាងទោះបីនរណាចាញ់ ឬឈ្នះក៏សុទ្ធតែទ្រោមខ្លួនដូចគ្នាមិនខាន៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់