ចាន់ រតនា៖ មុនទឹកទី៣បញ្ចប់ បើមិនគេគឺយើង ដែលត្រូវចាញ់

មាស សុផាណារ៉ុង April 11, 2019


 

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១០ ម្សិលមិញនេះ គណៈកម្មការរៀបចំការប្រកួតកីឡាវៃដាក់ទ្រុង ឬហៅថា ONE Championship នោះបានប្រកាសពីសមាសភាពនៃគូប្រកួត ផ្លូវការហើយ នៅក្នុងព្រឹត្តិការណ៍ ONE : FOR HONOR ក្នុងទីក្រុងហ្សារកាតា ប្រទេសឥណ្ឌូនេស៊ី ដែលគ្រោងនឹងចាប់ផ្ដើមនាថ្ងៃទី៣ ខែឧសភា ខាងមុខនេះ។

ក្នុងចំណោមកីឡាករការិនី ១៤គូរនោះ មាន២គូរជាការប្រកួតគូពិសេស រវាងម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol ត្រូវប្រកួតជាមួយនឹង កីឡាការិនី នៅ ស្រីពៅ ខណៈដែលខ្លាចាស់ ចាន់ រតនា ត្រូវប៉ះអ្នកប្រដាល់ក្បាច់គុនចម្រុះ របស់ម្ចាស់ផ្ទះដូចគ្នា Rudy Agustian។

ចាន់ រតនា បាននិយាយថា៖ «សម្រាប់ការប្រកួតនេះ ខ្ញុំគិតថាវាមិនមែនជាការប្រកួតដ៍តានតឹងអីនោះទេ ព្រោះថាសមត្ថភាពរបស់កីឡាករ ម្ចាស់ផ្ទះRudy Agustian មិនលើសខ្ញុំប៉ុន្មានទេ។ ខ្ញុំសង្ឃឹមឈ្នះ ៥០ភាគរយ ហើយប្ដជ្ញានឹងផ្ដួលម្ចាស់ផ្ទះអោយចុះចាញ់មុនបញ្ចប់ទឹកទី៣អោយបានដាច់ខាត និយាយរួមបើមិនមែនខ្ញុំចាញ់គឺគេជាអ្នកចាញ់មុនលឺស្នូរជួង។» រតនាបន្តថា៖ «Rudy Agustian គេមានសូហ្វល្អ ឯស្នៀតប្រយុទ្ធរបស់គេគឺល្អទាំងលើ និង ក្រោម តែអ្វីដែលខ្ញុំត្រូវទប់ទល់នោះគឺកម្លាំងសូហ្វរបស់គេខ្លាំង។ ចឹងបើសិនជាខ្ញុំហាត់ដឹកដល់និង មានកម្លាំងខ្លាំងនោះ ខ្ញុំសង្ឃឹមថានឹងអាចផ្ដួលគេបានជាក់ជាមិនខាន»។

គួបញ្ជាក់ផងដែរថា ការប្រកួតចុងក្រោយ ចាន់ រតនា បានប្រកួតឈ្នះ កីឡាកររបស់ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ABRO Fernandez ឲ្យចុះចាញ់ត្រឹមទឹកទី២ កាល ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ៕

 

អត្ថបទ៖ ប៉ាវឡុងជីង

មតិយោបល់