ព្រឹទ្ធាចារ្យប្រដាល់២០រូប ត្រូវបានតែងតាំងជាអ្នកជួយផ្ដល់យោបល់សហព័ន្ធប្រដាល់គុនខ្មែរ

មាស សុផាណារ៉ុង April 10, 2019


 

ភ្នំពេញ៖ ថ្មីៗនេះលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានសម្រេចចិត្តតែងតាំងព្រឹទ្ធាចារ្យចំនួន ២០រូប ឲ្យធ្វើជាអ្នកជួយផ្ដល់យោបល់អប់រំពង្រឹងសមត្ថភាពកីឡាប្រដាល់គុនខ្មែរ។

ព្រឹទ្ធាចារ្យទាំង២០រូប នោះសុទ្ធតែជាអ្នកធ្លាប់ពាក់ព័ន្ធជាមួយប្រដាល់ដែលខ្លះធ្លាប់ជាមន្ត្រីបច្ចេកទេស ខ្លះជាគ្រូបង្វឹក ហើយក៏មានខ្លះជាអតីតកីឡាប្រដាល់ទៀតផង។

នៅក្នុងសេចក្ដីប្រកាសតែងតាំងនោះបានបញ្ជាក់ថាព្រឹទ្ធាចារ្យទាំង២០រូប នេះមានសិទ្ធពេញលេញក្នុង ការផ្ដល់យោបល់ និងបទពិសោធន៍បានជាមូលដ្ឋានដល់គ្រូបង្វឹក កីឡាករ-កីឡាការិនី គ្រប់បណ្ដាសមាគម-ក្លឹប នូវចំណេះដឹងដើម្បីពង្រឹងគុណភាព បច្ចេកទេសក្បាច់គុនខ្មែរយើងឲ្យមានការអភិវឌ្ឍន៍ និងរីកចម្រើន។ ព្រឹទ្ធាចារ្យទាំង២០រូបនេះ ត្រូវបំពេញការងារដោយស្ម័គ្រចិត្ត។

ព្រឹទ្ធាចារ្យទាំង២០រូបនោះមាន លោក ខុង គឹមស៊ិន -លោក គង់ ឌៀប – លោក ប៊ូ វិឡុង -លោក ឈិត សារឹម – លោក ខាត់ ភិន – លោក ឆោម ឆារី – លោក ញ៉ូវ ម៉ាក់ -លោក សៅ ធិន – លោក ហង្ស ស៊ឺន – លោក អ៊ូ សាត – លោក សេក គឹមសន -លោក ហួត ហុក – លោក ផង់ ចិន្តា – លោក សឿម សឿប – លោក ចាន់ ប៊ុនធឿន – លោក ឈួន ណារិទ្ធ – លោក ម៉ែន យូហាក់ – លោក សុខ វិជ័យ – លោក តេង សុខ និងលោក ផុន ដាំផា។

បញ្ជាក់ថា ព្រឹទ្ធាចារ្យទាំង២០រូប ខាងលើនេះម្នាក់ៗសុទ្ធតែឆ្លងកាត់ និងប្រឡូកជាមួយកីឡាប្រដាល់សឹងតែមួយជីវិត ដែលបច្ចុប្បន្នមានអាយុចាប់ពីក្រោម៧០ឆ្នាំ ដល់ជិត៨០ឆ្នាំហើយនោះ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់