អ្នកប្រដាល់ជើងថ្មី សឿន ឆ្នើម មិនញញើតអ្នកប្រដាល់ជើងចាស់ថៃ!

នូ មករា March 27, 2019


ភ្នំពេញ៖ អ្នកប្រដាល់ស្រករក្រោយកម្ពុជា សឿន ឆ្នើម របស់ក្លិបទ័ពឆ័ត្រយោង៩១១ នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ថៃ ហ្វា នីមីត (Fa Nimith) ក្នុងព្រឹត្តិការណ៍ TV5 Boxing Knock-Out Series by K-Cement នាយប់ថ្ងៃទី៣០ ខែមីនានេះ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺអ្នកប្រដាល់ថៃរូបនេះមានឈ្មោះបោះសម្លេងខ្លាំងណាស់ ចំណែកឯ សឿន ឆ្នើម វិញមិនសូវមាននរណាស្គាល់នោះទេ។ ទោះជាយ៉ាងណាក៏គេជឿថាអ្នកប្រដាល់កម្ពុជារូបនេះមិនអន់នោះទើបគេផ្គូរផ្គងឲ្យប្រកួតជាមួយ ហ្វា នីមីត បែបនេះ។ ដូច្នេះ ចាំមើលតើនរណាជាអ្នកឈ្នះក្នុងការប្រកួតនេះ?


ចំពោះគូប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់នេះវិញ ថាំង ឌីណា មកពីក្លិបគុហារព្រហ្មជ័យជួបជាមួយអ្នកប្រដាល់ ឡុង ខេត្ត មកពីក្លិបខ្លារខិនមានរិទ្ធ។ឌីណា ធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ ប៉ុន្តែរាល់ការប្រកួតរបស់គេតែងតែខ្ទាតចេញត្រឹមជុំទី១ ប៉ុណ្ណោះចំពោះ ឡុង ខេត្ត វិញនេះជាលើកដំបូងហើយដែលគេចូលរូមប្រកួតក្នុងព្រឹត្តិការណ៍នេះ។ ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះទោះបី ឌីណា មិនមែនជាអ្នកប្រដាល់ដែលគេអាចមើលស្រាលបានក៏ពិតមែនតែគេជឿថា ឡុង ខេត្ត មានឱកាសឈ្នះច្រើនជាង៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់