ជើងខ្លាំងខាងក្បាច់គុនចម្រុះ វី ស្រីខួច ទម្លាយ Crush និង Idol ប្រចាំចិត្តក្នុងវិស័យសិល្បៈ
មាស សុផាណារ៉ុង March 20, 2019
ភ្នំពេញ៖ កីឡាករការិនី ជាច្រើនរបស់កម្ពុជាសុទ្ធតែមាន មនុស្សដែលខ្លួនស្រឡាញ់ពេញចិត្ត ដែលគេតែងហៅថា Idol ឬក៏ Crush ទៅលើមនុស្សដែលល្បីល្បាញ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ខណៈដែលអ្នកប្រដាល់ក្បាច់គុនចម្រុះ កីឡាការិនី វី ស្រីខួច ដែលខ្លាំងនៅក្នុងការប្រកួតវៃដាក់ទ្រុង ក្នុងព្រឹត្តិការណ៍ ONE Championship នោះក៍មាន Idol របស់ខ្លួនផងដែរ ដែលជាតារាចម្រៀងម្នាក់ដែលល្បីល្បាញខ្លាំងជាងគេនៅក្នុងប្រទេស។
ថ្វីបើ វី ស្រីខួច ចូលហាត់ប្រដាល់តាំងពីពីក្មេងរហូតដល់ធំ តែនាងក៍ពេញចិត្ត និងស្រលាញ់តន្ត្រីផងដែរ ជាពិសេសគឺ ចូលចិត្តបទចម្រៀងខ្មែរតែម្ដង ហើយ Crush ដែល កីឡាការិនិរូបនេះ បាក់ចិត្តលើនោះ គឺកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង កញ្ញាមាស សុខសោភា។
ស្រីខួច បាននិយាយថា៖ «ខ្ញុំគិតថា ព្រាប សុវត្ថិ និងកូនៗរបស់គាត់ ពិសេសគឺបង សុវត្ថិ គឺគាត់សង្ហាខ្លាំងណាស់។ ទោះបីឥឡូវគាត់រាងចាស់បន្តិច តែគាត់នៅតែសង្ហា»។ ឯ idol របស់ខ្ញុំគឺតារាចម្រៀង មាស សុខសោភា។ ខ្ញុំស្រលាញ់គាត់ព្រោះគាត់រួសរាយផងនិងចូលចិត្តលេងសើចផង។ ខ្ញុំចូលចិត្តស្ដាប់បទថ្មីៗរបស់គាត់ តែខ្ញុំក៏ចូលចិត្តបទពីដើមៗច្រើនដែរ»។
គួបញ្ចាក់ថា វី ស្រីខួច ជាអតីតកម្មការិនីរោងចក្រ មុនពេលប្ដូរមកហាត់ប្រដាល់ និងបច្ចុប្បន្នកំពុងមានកេរ្តិ៍ឈ្មោះក្នុងពិភពប្រដាល់ស្ត្រី ជាមួយនឹង នៅ ស្រីពៅ៕
រូបភាព៖ FB Preap Sovath / Meas Soksophea
អត្ថបទ៖ ប៉ាវឡុង ជីង