កំពូលអ្នកប្រដាល់ស្រាបៀរលីអូ សប្តាហ៍ទី៩សម្រាប់ថ្ងៃអាទិត្យនេះ!
នូ មករា February 26, 2016
ការប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ ដែលត្រូវបានធ្វើឡើងជារៀងរាល់សប្តាហ៍របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន ក្នុងការប្រកួតដណ្តើមខ្សែក្រវ៉ាត់ ថាតើអ្នកណាដែលនឹងក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ពិតប្រាកដនៅលើសង្វៀន?
យ៉ាងណាមិញ ការប្រកួតកំពូលអ្នកប្រដាល់ស្រាបៀរលីអូ ក្នុងសប្តាហ៍នេះ បានឈានដល់សប្តាហ៍ទី៩ហើយ នៃការប្រកួតរបស់ខ្លួនដើម្បីសន្សំពិន្ទុ នឹងជម្រុះ ស្វែងរកជើងខ្លាំង។
ក្នុងថ្ងៃអាទិត្យសប្តាហ៍នេះ មានការប្រកួតចំនួន២គូ ដែលសុទ្ធសឹងតែជាគូជក់ចិត្តដិតអារម្មណ៍។ កីឡាករ ឯក ខ្លឹមខ្មៅ ត្រូវជួបនឹងកីឡាករ ហាក់ ហ៉ន់ធី និងមួយគូទៀត គឺកីឡាករ ពុធ ឆាយរិទ្ធី ប៉ះកីឡាករ វិ សេរីចាន់ឌីន សម្រាប់គូទាំងពីរប្រកួតក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។
ដោយឡែក ក្នុងការប្រកួតនេះ ក៏មានការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិរវាងកីឡាករ ផល សុភ័ណ្ឌ នឹងកីឡាករ Extra Pinsinchai មកពីប្រទេសថៃ ក្នុងប្រភេទទម្ងន់៦៣.៥ គីឡូក្រាម និងមួយគូទៀតកីឡាករ ឈឺន ឆៃដែន ប៉ះកីឡាករNgern Jitmuengnone ក្នុងប្រភេទទម្ងន់៦១គីឡូក្រាម។
ការនេះនឹងធ្វើឡើងនៅសង្វៀនទូរទស្សន៍បាយ័នបឹងស្នោរ នារសៀលថ្ងៃអាទិត្យ វេលាម៉ោង ១៦ៈ០០ នាទីតទៅ។
ប្រភព/រូបភាព៖ បាយ័ន