TV5 Boxing Knock-Out: អ្នកប្រដាល់ ២រូបទៀតត្រូវខ្ទាតចេញពីការប្រកួត!

នូ មករា March 19, 2019


ភ្នំពេញ៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី១៦ ខែមីនាកន្លងមកមានអ្នកប្រដាល់ជើងខ្លាំង២រូបទៀតហើយដែលប្រជែងបានកៅអីសម្រាប់វគ្គជម្រុះជុំទី២បន្តទៀត។ ក្នុងនោះអ្នកប្រដាល់ អេ ហនុមាន មកពីក្លិបអេភូថងកីឡាបានយកឈ្នះអ្នកប្រដាល់ រិន ដេវីដ មកពីក្លិបនាគរាជចតុមុខបានដោយពិន្ទុ។ យ៉ាងណាក៏ដោយ អេ ហនុមាន ដែលជាអ្នកឈ្នះនោះក៏ទ្រោមខ្លួនមិនស្ទើរដែរទេ។


ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ ផាន់ សុផាត មកពីក្លិបពុទ្ធសេរីវង្សបានយកឈ្នះអ្នកប្រដាល់ សំរាំង ភក្ដី របស់ក្លិបព្រៃទទឹងកីឡាបានមុនស្នូរជួងបញ្ចប់ទឹកទី១ ។ ក្នុងជំនួបនេះ សុផាត បានទាត់ ភក្ដី ឲ្យខូចជើងស្ដាំនៅមុនស្នូរជួងបញ្ចប់ទឹកទី១ទៅទៀត នាឱ្យរូបគេបានទទួលសិទ្ធិដើម្បីឡើងទៅប្រកួតជម្រុះនៅជុំទី២ បន្តទៀត។ ចំណែក សំរាំង ភក្ដី និងរិន ដេវីដ ត្រូវខ្ទាតចេញពីការប្រកួតត្រឹមនេះហើយ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់