លោកគ្រូ ហ៊ុន ចាន់រាជ ប្រាថ្នាឱ្យមានការប្រកួតគុនខ្មែរកម្រិតអន្តរជាតិ ៣ទៅ៤ ដងក្នុង១ឆ្នាំ!

នូ មករា January 9, 2019


ភ្នំពេញ៖ បន្ទាប់ពីបានដឹកនាំសិស្សរបស់ខ្លួនចូលរួមក្នុងការប្រកួតគុនខ្មែរអន្តរជាតិ និង Khmer Fight ដើម្បីអបអរសាទរពិធីសម្ពោធវិមានឈ្នះ ឈ្នះ កាលពីចុងឆ្នាំ២០១៨ រួចមក លោក ហ៊ុន ចាន់រាជ ដែលកំពុងបំពេញតួនាទីយ៉ាងសកម្មក្នុងការពង្រឹងក៏ដូចជាបណ្តុះបណ្តាលធនធានគុនខ្មែរនោះបានលើកឡើងថា ព្រឹត្តិការណ៍ ២ខាងលើគឺជាការរៀបចំដ៏ល្អហើយលោកមានការពេញចិត្តជាខ្លាំងព្រោះជាការរួមចំណែកដ៏សំខាន់ដើម្បីផ្សព្វផ្សាយគុនខ្មែរទៅកាន់ឆាកអន្តរជាតិ។

គ្រូបង្វឹកដែលមានជំនាញ MMA ផងនោះបានបន្ថែមថា ប្រសិនជាសហព័ន្ធអាចរៀបចំបាន ៣ទៅ៤ លើកក្នុងមួយឆ្នាំគឺពិតជាល្អ ព្រោះកីឡាករ កីឡាការិនីទាំងអស់អាចបញ្ចេញសមត្ថភាព និងទទួលបានបទពិសោធន៍កាន់តែច្រើនដើម្បីត្រៀមសម្រាប់ការប្រកួតប្រជែងធំៗ ជាពិសេសក្នុងព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០២៣ តែម្តង។

ចំពោះចំណាប់អារម្មណ៍ទាំងស្រុង សូមទស្សនាវីដេអូខាងក្រោមនេះ៖

មតិយោបល់