ពេជ្រ ម្ទេសខ្មាំង ហ្វឹកហាត់រាល់ថ្ងៃទោះបីមិនសូវបានឡើងសង្វៀនក្តី!

នូ មករា January 2, 2019


ភ្នំពេញ៖ កីឡករគុនខ្មែរ ពេជ្រ ម្ទេសខ្មាំង ដែលទើបដណ្តើមបានជ័យជម្នះនៅក្នុងព្រឹត្តិការណ៍ KHMER Fight បានថ្លែងថា រូបគេមិនញញើតចំពោះគូប្រកួតជនជាតិថៃនោះឡើយ ខណៈដែលរូបគេមានទំនុកចិត្តលើខ្លួនឯងក្នុងការប្រើប្រាស់ស្នៀត ឬបច្ចេកទេសដើម្បីផ្តួលដៃគូដើម្បីជាចំណងដៃឆ្នាំថ្មីសម្រាប់អ្នកគាំទ្ររបស់ខ្លួននោះ។

កីឡាករដែលសមត្ថភាពអាចវាយបានទាំងគុនខ្មែរ និងប្រដាល់សកលនេះបានលើកឡើងថា ទោះបីជាមិនបានបង្ហាញខ្លួនលើសង្វៀននានាច្រើនក្តី ក៏រូបគេតែងតែហ្វឹកហាត់យ៉ាងទៀតទាត់ជារៀងរាល់ថ្ងៃដើម្បីរក្សាគុណភាព និងបច្ចេកទេសត្រៀមចូលរួមការប្រកួត ដែលនេះជាទម្លាប់ល្អមួួសម្រាប់អត្តពលិកគ្រប់ៗរូប។

ចំពោះចំណាប់អារម្មណ៍ទាំងស្រុង សូមទស្សនាវីដេអូខាងក្រោម៖

មតិយោបល់