KHMER Fight: ឃុន ឌីម៉ា ថាគូប្រកួតមកពីថៃងាយបង្ក្រាប ប៉ុន្តែជួបបញ្ហាខ្លះៗលើការរៀបចំសង្វៀន!

នូ មករា January 2, 2019


ភ្នំពេញ៖ កីឡាករគុនខ្មែរ ឃុន ឌីម៉ា បានអះអាងថា នៅក្នុងព្រឹត្តិការណ៍ប្រកួត KHMER Fight អបអរសាទរពិធីសម្ពោធវិមានឈ្នះ ឈ្នះ កាលពីរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨កន្លងមកថ្មីៗនេះ រូបគេមិនបានជួបប្រទះបញ្ហាលើការបង្ក្រាបគូប្រកួតរបស់ខ្លួននោះទេ បើទោះបីជាអ្នកទាំងពីរមានប្រវត្តិប្រកួតខុសគ្នាពាក់កណ្តាលក្តី ពោលគឺ ឌីម៉ា ធ្លាប់ប្រកួតបាន ៧០ដង​ ប៉ុន្តែកីឡាករថៃ Meungnueng Poompunmuang វិញមានប្រវត្តិប្រកួតរហូតដល់ ១៥០ដងឯណោះ។

ម្ចាស់មេដាយមាសសុីហ្គេមរូបនេះបានបញ្ជាក់ថា​ តាមបច្ចេកទេសគឺរូបគេមិនមានបញ្ហាក្នុងការផ្តួលកីឡាករថៃ Meungnueng ឡើយ ប៉ុន្តែបែរជាប្រឈមបញ្ហាលើការរៀបចំសង្វៀនទៅវិញ ដោយសារតែមានភាពរអិល និងទន់ជាងសង្វៀនធម្មតា។ ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

មតិយោបល់