ម៉ន សាម៉េត ជម្នះក្តីបារម្ភរហូតដណ្តើមបានជោគជ័យលើកីឡាករឡាវយប់មិញ!

នូ មករា December 31, 2018


ភ្នំពេញ៖ កីឡាករគុនខ្មែរ ម៉ន សាម៉េត បានបង្ហាញក្តីរំភើប និងរីករាយដែលបានយកឈ្នះលើកីឡាករឡាវកាលពីយប់មិញនៅក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរអន្តរជាតិជើងឯកពិភពលោកអបអរសាទរពិធីសម្ពោធវិមានឈ្នះ ឈ្នះ ទាំងដែលខ្លួនគេផ្ទាល់មានការបារម្ភផង ខណៈដែលខ្លួនមិនបានសម្រាក និងហ្វឹកហាត់គ្រប់គ្រាន់ដោយសារតែត្រូវមើលថែប្អូនប្រុស អេ រដ្ឋា ដែលកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យក្រោយរងគ្រោះថ្នាក់ចរចារណ៍ដ៏អាក្រក់នោះ។


យ៉ាងណាក៏ដោយ អ្នកប្រដាល់គុនខ្មែររូបនេះបានថ្លែងថា ដោយសារតែមានកម្លាំងចិត្តពីក្រុមគ្រួសារ និងអ្នកគាំទ្រទាំងអស់ទើបរូបគេបានព្យាយាមជម្នះបញ្ហានានា ព្រមទាំងប្តូរស្នៀតវាយលុករហូតអាចផ្តួលគូប្រកួតជាជនជាតិឡាវបានសម្រេចនៅទឹកទី​៣ តែម្តង។

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

មតិយោបល់