អបអរសាទរ! កីឡាការិនី នូវ ស្រីពៅ គ្រងខ្សែក្រវាត់គុនខ្មែរអន្តរជាតិទម្ងន់ ៦៣,៥គីឡូក្រាម

នូ មករា December 30, 2018


ភ្នំពេញ៖ នេះគឺជាជ័យជម្នះលើកដំបូងរបស់កីឡាការិនីគុនខ្មែរកម្ពុជា នូវ ស្រីពៅ ដោយបានឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិទម្ងន់ ៦៣,៥គីឡូក្រាមនៅក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរអន្តរជាតិជើងឯកពិភពលោកអបអរពិធីសម្ពោធវិមានឈ្នះ ឈ្នះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ បន្ទាប់ពីរូបគេបានផ្តួលកីឡាការិនីមីយ៉ាន់ម៉ា Ra NI NI រួចមក។

នូវ ស្រីពៅ បានលើកឡើងថា នេះជាជោគជ័យដំបូងក្នុងការប្រកួតទាំងជាង ៣០ដងរបស់ខ្លួន ខណៈដែលដៃគូរបស់នាងខ្លាំងខាងធាក់ទប់ ប៉ុន្តែមានបច្ចេកទេសទន់ខ្សោយជាង យ៉ាងណាក៏ដោយ សម្រាប់អ្នកប្រដាល់ស្រីរូបនេះ កម្លាំងចិត្តពីសំណាក់អ្នកមានគុណ គ្រូបង្វឹក និងអ្នកគាំទ្រគឺជាកត្តាជំរុញឱ្យរូបនាងទទួលបាលទ្ធផលល្អបែបនេះ។

ចំពោះចំណាប់អារម្មណ៍ទាំងស្រុងសូមទស្សនាវីដេអូខាងក្រោមនេះ៖

មតិយោបល់