ទោះផ្តួលគូប្រកួតត្រឹមទឹកទី២យប់មិញមែន ប៉ុន្តែ ចាន់ រតនា មិនទាន់ពេញចិត្តនៅឡើយ!

នូ មករា December 30, 2018


ភ្នំពេញ៖ កីឡាករកម្ពុជា ចាន់ រតនា នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួននៅលើសង្វៀនគុនខ្មែរដោយបានផ្តួលគូប្រកួតជនជាតិម៉ារុកត្រឹមទឹកទី២ ប៉ុណ្ណោះនៅក្នុងការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិជើងឯកពិភពលោក កាលពីថ្ងៃទី២៩ ខែធ្នូម្សិលមិញក្នុងពិធីអបអរការសម្ពោធវិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ និងខួបលើកទី២០ឆ្នាំ នៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

យ៉ាងណាក៏ដោយ ជ័យជម្នះនេះមិនទាន់ពេញចិត្តសម្រាប់អ្នកប្រយុទ្ធគុនខ្មែរ និង MMA រូបនេះឡើយ ដោយរូបគេមើលឃើញថា ទោះបីជាគូប្រកួតដែលមានការហ្វឹកហាត់បានល្អប៉ុន្តែមិនអាចទ្រាំទ្រនឹងកណ្តាប់ដៃរបស់ខ្លួនក៏ពិតមែន ប៉ុន្តែសម្រាប់ ចាន់ រតនា ផ្ទាល់យល់ថារូបគេបានជួបប្រទះនូវបញ្ហា ឬកង្វះខាតមួយចំនួនជាពិសេសហាក់មិនទាន់ផ្លាស់ប្តូរទៅនឹងការវាយលុកបានល្អ មួយវិញទៀតវាពាក់ព័ន្ធទៅនឹងកត្តាផ្លូវចិត្តរបស់គេផ្ទាល់ដែលមិនអាចវាយចេញបានល្អឡើយ។

ចំពោះខ្លឹមសារទាំងស្រុងសូមទស្សនាវីដេអូខាងក្រោមនេះ៖

មតិយោបល់