TV5 Boxing Knock-Out: អេ រដ្ឋា និង បឺត សង្ឃឹម កក់កៅអីឡើងជុំទី៣ហើយ

នូ មករា December 24, 2018


ភ្នំពេញ៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Series by K-Cement វគ្គជម្រុះជុំទី២បានចាប់ផ្ដើមហើយនៅយប់ថ្ងៃទី២២ ខែធ្នូកន្លងទៅថ្មីៗនេះ។ នៅក្នុងវគ្គជម្រុះជុំទី២នេះមានអ្នកប្រដាល់ជើងខ្លាំង១៦រូបដែលបានឈ្នះពីការប្រកួតជម្រុះជុំទី១ និងមានអ្នកប្រដាល់សរុបចំនួន៣២រូប។ នៅថ្ងៃបើកវគ្គជម្រុះជុំទី២នេះអ្នកទស្សនានានាចង់ដឹងថាតើកីឡាករ អេ រដ្ឋា មកពីក្លិបអេភូថងកីឡាមានសមត្ថភាពយកឈ្នះម្ចាស់មេដាយសំរិទ្ធស៊ីហ្គេម វ៉ាន់ វឿន បានដែរឬទេ? ជាមួយនឹងការរង់ចាំលទ្ធផលនៃការប្រកួតដោយអន្ទះសារនេះ នៅទីបំផុត អេ រដ្ឋា បានប្រើពេលមិនដល់មួយទឹកផងទេដើម្បីផ្ដួល វ៉ាន់ វឿន ឲ្យសន្លប់តែម្តង។

ជ័យជម្នះនេះបានធ្វើឲ្យ អេ រដ្ឋា កក់កៅអីសម្រាប់ប្រកួតជម្រុះជុំទី៣បន្តទៀត ប៉ុន្តែចំពោះ វ៉ាន់ វឿន គឺត្រូវខ្ទាតចេញពីការប្រកួតតែត្រឹមនេះហើយ។ ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ ឆាយ មាស មកពីក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងប្រកួតចាញ់អ្នកប្រដាល់ បឺត សង្ឃឹម របស់ក្លិបរ៉ាហាប់ស្វាយប៉ាកដោយពិន្ទុដោយចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យ បឺត សង្ឃឹម ឈ្នះគ្រប់ៗគ្នា។ ដូច្នេះ ឆាយ មាស ត្រូវហាលអាវតែត្រឹមនេះ ខណៈដែល បឺត សង្ឃឹម ទទួលបានកៅអីសម្រាប់វគ្គជម្រុះជុំទី៣បន្តទៀត៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់