រសៀលថ្ងៃអាទិត្យនេះ! មឺន សុភា ឬ វង្ស ណយ ជាម្ចាស់ខ្សែក្រវ៉ាត់Kubota

បារាំង January 17, 2016


ការប្រដាល់ក្បាច់គុនបុរាណខ្មែរប្រចាំសប្តាហ៍របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន មានការប្រកួតចំនួន៤គូ ដែលសុទ្ធសឹងតែ ជាគូជក់ចិត្តដិតអារម្មណ៍នៃចក្ខុអ្នកទស្សនាកីឡាជាមរតករបស់បុព្វបុរសខ្មែរ។ ថ្ងៃអាទិត្យ ទី១៧ ខែមករានេះ ជាសប្តាហ៍ទី ៩១ នៃការប្រកួតដណ្តើមខ្សែក្រវ៉ាត់ Kubota ប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន ហើយក៏ជាការប្រកួតផ្តាច់ព្រ័ត្រស្វែងរកម្ចាស់ ខ្សែក្រវ៉ាត់ក្នុងទម្ងន់៦៩គីឡូក្រាម រវាងកីឡាករ មឺន សុភា មកពីក្លឹបក្រសួងការពារជាតិ នឹងកីឡាករ វង្ស ណយ មកពីក្លឹបប៉ៃលិន។

ក្រៅពីនេះ មានការប្រកួត៣គូទៀត ដោយ២គូជាគូអន្តរជាតិក្នុងទម្ងន់៦៩ គីឡូក្រាម រវាងកីឡាករ ឡុង សុវណ្ណឌឿន មកពីក្លឹបសាលវ័ន្ត ប្រកួតជាមួយជើងខ្លាំងឆ្លងដែនពីប្រទេសថៃ Rarueng lukchampachhai និង មួយគូទៀតគឺ ឡៅ ស៊ីណាត ប៉ះ Yodsiam Sopasok Muaythai GYM។ ដោយឡែក មួយគូទៀតជាគូរវាងកីឡាករ ចាន់ គឹមលន់ មកពីក្លឹបនិរោធមានជ័យ ជួបជាមួយនឹងកីឡាករ សុខ ទូ មកពីក្លឹបឃ្លាំងមឿងខេត្តពោធិ៍សាត់។

ការប្រកួតនេះនឹងចាប់ផ្តើមឡើងនៅវេលាម៉ោង ១៣:០០ ដល់ម៉ោង ១៥:០០ នាទីរសៀល នៅសង្វៀនបឹងស្នោរ ហើយនឹង ធ្វើការផ្សាយតាម BTV News ផងដែរ។

12540561_1736798326532100_2006839893775742384_n

-គូអន្តរជាតិ

12573136_1736798239865442_564181800736748112_n

អត្ថបទ៖ បារាំង

ប្រភព/រូបភាព៖ Bayon&Btv Boxing

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត