ធន ចាន់តាក់ ប៉ះអ្នកប្រដាល់ថៃលើសង្វៀនប៉ុស្ដិ៍លេខ៥ ចុងសប្តាហ៍នេះ

នូ មករា October 3, 2018


ភ្នំពេញ៖ សម្រាប់យប់ថ្ងៃទី៦ ខែតុលាក្នុងព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement អ្នកប្រដាល់ចិត្តធំកម្ពុជា ធន ចាន់តាក់ ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ ហា ឆ្លាម (Ha Chhlam) ។ នេះជាការប្រកួតដ៏សំខាន់មួយខណៈការប្រកួតផ្ដាច់ព្រ័ត្រត្រូវបានពន្យារពេលមួយសប្ដាហ៍ដើម្បីឲ្យកីឡាករបានសម្រាកយកកម្លាំង និងខិតខំហ្វឹកហាត់បន្ថែមដើម្បីប្រកួតផ្ដាច់ព្រ័ត្រ ។

ចាន់តាក់ គឺជាអ្នកប្រដាល់ចិត្តមិនតូចនោះទេតែការវ៉ៃចេញរបស់គេមិនសូវច្បាស់ឡើយ ហើយមានចរិតឆេវឆាវបន្តិចពិសេសបន្ទាប់ពីត្រូវគូប្រកួតវ៉ៃចូលនោះគេនឹងផ្ទុះកំហឹងភ្លាមហើយចាប់ផ្ដើមសម្រុកចូលទាំងទទឹងទិសក៏មានដែរ ។ ការចូលវ៉ៃទាំងកំហឹងនេះជួនកាលក៏បានទទួលលទ្ធផលល្អ ប៉ុន្តែភាគច្រើនគេជួបរឿងស៊យច្រើនជាង ។ ចំពោះ ហា ឆ្លាម វិញធ្លាប់មកប្រកួតនៅស្រុកខ្មែរ២-៣លើកដែរ ។ គេមិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបនោះទេ ព្រោះគេវ៉ៃដោយចិត្តត្រជាក់ និងគ្មានកំហឹងចំពោះគូប្រកួតឡើយ ។ ចំពោះការប្រកួតនេះទាំងសងខាងសុទ្ធតែមានជំនឿចិត្តថាខ្លួននឹងឈ្នះតែនេះគ្រាន់ជាមហិច្ឆតាររបស់គេប៉ុណ្ណោះ!

អត្ថបទ៖ វ៉ាន្នី

មតិយោបល់