អ្នកប្រដាល់ថៃ ផាត ងិនថង អាចតស៊ូជាមួយ សូត្រ ប៊ុនធី បានទេស្អែកនេះ?

នូ មករា September 28, 2018


ភ្នំពេញ៖ ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍សម្រាប់រសៀលថ្ងៃទី២៩ ខែកញ្ញានេះ អ្នកប្រដាល់កម្ពុជា សូត្រ ប៊ុនធី ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ផាត ងិនថង (Phat Ngenthong) ។ នេះជាការប្រកួតលើកទី២ របស់ពួកគេទាំងពីរគ្រាន់តែលទ្ធផលកាលពីប្រកួតលើកទី១ របស់ពួកគេផ្ទុយគ្នាគឺ ប៊ុនធី បានទទួលជ័យជម្នះ ចំនែកឯ ផាតងិនថង ជួបបរាជ័យ ។ សម្រាប់ការប្រកួតលើកទី២នេះនរណាក៏ជឿថា ប៊ុនធី មានឱកាសច្រើនដើម្បីដណ្ដើមបានជ័យជម្នះចំណែក ផាត ងិនថង ទំនងជាមិនស្រួលឡើយព្រោះជង្គង់ និងកែងរបស់ ប៊ុនធី ស្រួច និងមុតណាស់ ។

តាមពិតទៅ ផាត ងិនថង ក៏មានកណ្ដាប់ដៃធ្ងន់រហ័សហើយវាយចេញមានប្រសិទ្ធិភាពណាស់ចំពោះជង្គង់របស់គេក៏មិនអន់ដែរ ចំណែក ប៊ុនធី វិញកែងរបស់គេមិនអស្ចារ្យឡើយ ឯជើងរបស់គេក៏ទាត់ចេញបានលឿនដែរ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ៦៨ដង ចាញ់១២ដង រីឯអ្នកប្រដាល់កម្ពុជា សូត្រ ប៊ុនធី វិញមានប្រវត្តិប្រកួតចំនួន១១១ដង ឈ្នះ៨៧ដង ចាញ់២០ដងស្មើពិន្ទុ៤ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំ នួន២ង ។ ជំនួបនេះសូត្រ ប៊ុនធី បន្តឈ្នះទៀត ឬ ជាឱកាសរបស់ ផាត ងិនថង នោះមិនទាន់ច្បាស់ទេតែគេជឿថា ប៊ុនធី មានឱកាសឈ្នះច្រើនជាង!

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់