ចាន់ ប៊ុនលាប អាចផ្តួលជើងខ្លាំង Chhuok Chai បានទេនៅថ្ងៃស្អែកនេះ?

នូ មករា September 21, 2018


ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញាស្អែកនេះការប្រកួតនៃព្រឹត្តិការណ៍ TV5 Boxing Knock-Out Series by K-Cement នឹងត្រូវសម្រាកមួយសប្ដាហ៍ដើម្បីឲ្យអ្នកប្រដាល់សម្រួលកម្លាំងសម្រាប់ប្រកួតវគ្គពាក់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ជាមួយនឹងការសម្រាកនេះអ្នកប្រដាល់កម្ពុជា ចាន់ ប៊ុនលាប មកពីក្លឹបថ្មគោលខណ្ឌពោធិ៍សែនជ័យប្រកាសឡើងសង្វៀនប្រកួតជាមួយអ្នកប្រដាល់ថៃឈូក ឆៃ (Chhouk Chhai) ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

នេះគឺជាលើកដំបូងហើយដែលអ្នកប្រដាល់ទាំង២រូបនេះជួបគ្នាព្រោះ ឈូក ឆៃ ជាអ្នកប្រដាល់មួយរូបដែលលំបាកក្នុងការបង្ក្រាបណាស់ ។ នៅកម្ពុជា ឈូក ឆៃ ធ្លាប់ឈ្នះ ឡុង សុភី របស់ក្លឹបសាលវ័ន្ដកីឡាប៉ុន្តែធ្លាប់ភ្លាត់ស្នៀតសន្លប់ដោយសារកែងរបស់ មឿន សុខហ៊ុច នៅទឹកទី៣ ម្ដងដែរក្រៅពីនោះពុំធ្លាប់មាននរណាឈ្នះគេឡើយ ។ អ្នកប្រដាល់រូបនេះជង្គង់របស់គេល្អណាស់ហើយ គេវាយចេញបានគ្រប់ស្ថានភាពជំហរទៀតផង ។ ចំណែក ចាន់ ប៊ុនលាប វិញក៏មិនមែនជាអ្នកប្រដាល់ដែលខ្សោយនោះដែរ ។ គេចូលចិត្តវាយប្រហារជើងក្រោមគូប្រកួត និងអាចតប្រើកែងដើម្បីវាយប្រហារគូប្រកួតបានយ៉ាងល្អ ។ ចាំមើលជំនួបមួយនេះនរណាជាអ្នកឈ្នះ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់