ប្រមុខគុនខ្មែរព្រមានអាជ្ញាកណ្ដាល-ចៅក្រមបញ្ឈប់ការជប់លៀងជាមួយគ្រូ ឬម្ចាស់ក្លឹបនានា

នូ មករា September 3, 2018


ភ្នំពេញ: ប្រមុខប្រដាល់គុនខ្មែរគឺ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន បានព្រមានដល់អាជ្ញាកណ្ដាល-ចៅក្រមរបស់ខ្លួនបញ្ឈប់ជាបន្ទាន់នូវវប្បធម៌ស៊ីចុក ឬជប់លៀងជាមួយគ្រូ ឬម្ចាស់ក្លិបប្រដាល់ដែលមានសិស្សត្រូវឡើងប្រកួត ។ លោកបានថ្លែងបែបនេះនៅក្នុងសន្និសីទកាសែតបើកការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី៧ ទម្ងន់៦០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍កាលពីពេលថ្មីៗនេះ  ។

លោកបានចាត់ទុកថាវាពិតជាបង្កផលប៉ះពាល់ដល់អារម្មណ៍អ្នកគាំទ្រ ឬ កីឡាករម្ខាងទៀតហេតុនេះករណីនេះមិនត្រូវបន្តឲ្យសកម្មភាពបែបនេះកើតមានជាដាច់ខាត ។ ជាមួយនឹងការព្រមានបែបនេះ លោកក៏បានប្រាប់ទៅមន្ត្រីបច្ចេកទេសរបស់លោកថា ការប្រកាសលទ្ធផលនៃគូប្រកួតក្នុងព្រឹត្តិការណ៍ខ្សែត្រូវតែប្រកាសពីឈ្មោះចៅក្រមដើម្បីឲ្យគេបានដឹងថាចៅក្រមណាផ្ដល់ពិន្ទុយ៉ាងណាៗ ព្រោះការធ្វើបែបនេះនឹងធ្វើឲ្យអ្វីៗវាកាន់តែប្រសើរជាងនេះ ៕

អត្ថបទ: វ៉ាន្នី

មតិយោបល់