កីឡាករ កែវ រំចង់ សងសឹកកីឡាករ ថៃ Iquezang នៅ Thai Fight បានសម្រេចហើយ!!!
នូ មករា January 1, 2016
កីឡាករ កែវ រំចង់ បានយកឈ្នះជើងខ្លាំងតំណាងប្រទេសថៃ កីឡាករ Iquezang ដោយពិន្ទុក្នុងព្រឹត្តិការណ៍ Thai Fight ហើយបានក្លាយជាកីឡាករកម្ពុជាដំបូងគេដែលឈ្នះកីឡាករថៃនៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។ សម្រាប់ការប្រកួតទាំង៣ទឹកនេះ កីឡាករ ថៃIquezang ព្យាយាមថយក្រោយ និងទាត់លើដងខ្លួនកីឡាករ កែវ រំចង់ ប៉ុន្តែមិនបានធ្វើឲ្យកីឡាករ កែវ រំចង់ ដកថយនោះទេហើយកាន់តែវាយបកទៅវិញរហូតឈ្នះដោយពិន្ទុ។ លោកអ្នកដែលមិនបានទស្សនាការប្រកួតកាលពីម្សិលមិញអាចទស្សនាវីដេអូប្រកួតខាងក្រោមបាន៖
អត្ថបទ៖ រិទ្ធី