ជើងខ្លាំង រឿង សោភ័ណ្ឌ អាចផ្ដួលអ្នកប្រដាល់ថៃ Thut Tidat មុនទឹកទី៥បានទេ?

នូ មករា July 20, 2018


ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា រឿង សោភ័ណ្ឌ មកពីក្លិបម្កុដរាជសីហ៍ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ធុត ទីដាត (Thut Tidat) លើសង្វៀនអាស៊ីអាគ្នេយ៍យប់ថ្ងៃទី២១ ខែកក្កដាស្អែកនេះក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។ សោភ័ណ្ឌ ដែលទើបតែត្រឡប់មកពីប្រកួតនៅប្រទេសបារាំងនោះគេបានប្រកួត២-៣លើកហើយដោយសុទ្ធតែបានទទួលជ័យជម្នះ ។

ចំពោះអ្នកប្រដាល់ថៃ ធុត ទីដាត វិញនេះគឺជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ហើយមិនមាននរណាដឹងថាអ្នកប្រដាល់ថៃរូបនេះខ្លាំង ឬ ខ្សោយនោះឡើយ ខណៈដែល សោភ័ណ្ឌ គឺជាជើងខ្លាំងប្រចាំស្រុកខ្មែរហើយក្នុងប្រភេទទម្ងន់នេះ ។ រឿង សោភ័ណ្ឌ មានប្រវត្តិប្រកួតចំនួន១៦០ដង ឈ្នះ ១៤០ដង ចាញ់ ១៧ដង និងស្មើពិន្ទុ ៣ដង ចំពោះធុត ទីដាត វិញគេមានប្រវត្តិប្រកួតចំនួន៥៥ដង ឈ្នះ៤៥ដង និងចាញ់១០ដង ៕

 

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់