អបអរសាទរ! កីឡាករគុនខ្មែរ រិន សារ័ត្ន ផ្តួលអ្នកប្រយុទ្ធឥណ្ឌូនេសុីលើសង្វៀន One Championship នៅម៉ាកាវ

នូ មករា June 23, 2018


ម៉ាកាវ៖ កីឡាករគុនខ្មែរវ័យក្មេង រិន សារ័ត្ន ទើបតែដណ្តើមបានជ័យជម្នះនៅលើសង្វៀន Pinnacle of Power ដែលត្រូវបានរៀបចំឡើងដោយស្ថាប័ន One Championship នៅទីក្រុងម៉ាកាវប្រទេសចិន បន្ទាប់ពីរូបគេបានផ្តួលគូប្រកួតជាកីឡាករជនជាតិឥណ្ឌូនេសុីរួចមក ។ មិនត្រឹមតែប៉ុណ្ណោះកីឡាករកម្ពុជារូបនេះថែមទាំងបានវាយកែងបណ្តាលឱ្យអ្នកប្រយុទ្ធ Mario ត្រូវបែកមុខហូរឈាមកកក្លាក់ថែមទៀតផង ។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍នេះកម្ពុជាមានកីឡាករ ២រូបចូលរួមគឺ រិន សារ័ត្ន និង សុខ ធី ប៉ុន្តែ សុខ ធី នឹងត្រូវប្រកួតនាពេលបន្តិចទៀត ៕

អត្ថបទ៖ មករា

មតិយោបល់