ម៉ន សាម៉េត ជួបជើងចាស់ថៃ ផាត ងិនថង លើសង្វៀន Boostrong Fighter

នូ មករា June 15, 2018


ភ្នំពេញ៖ អ្នកប្រដាល់ ម៉ន សាម៉េត មកពីក្លិបកងចក្ររាជសីហ៍ដែលជីវិតក្នុងអាជីពប្រដាល់របស់គេហាក់ដូចជាលិចអណ្ដែតមិនទៀងទាត់នោះនឹងឡើងសង្វៀននៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះដោយត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ ផាត ងិនថង (Phat Ngin Thong) លើសង្វៀន Boostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ ។ អ្នកប្រដាល់ទាំង២រូបនេះនឹងប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ សាម៉េត គឺជាអ្នកប្រដាល់ចិត្តធំ និងក្លាហានមួយរូបតែអ្នកប្រដាល់រូបនេះចូលចិត្តវាយបន្ថែមលើគូប្រកួតនៅពេលគូប្រកួតដួល ឬបន្ទាប់អាជ្ញាកណ្ដាលឃាត់ទៅហើយនោះ ។  អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន១៣៥ដង ឈ្នះ១០០ដង ចាញ់ ៣០ដង និងស្មើពិន្ទុ ៥ដង ។
 
ចំពោះអ្នកប្រដាល់ថៃ ផាត ងិនថង វិញគេស្សាហ៍មកប្រកួតនៅស្រុកខ្មែរណាស់ហើយគឺជាអ្នកប្រដាល់ដែលមានកម្លាំងគ្រប់គ្រាន់ដើម្បីតស៊ូ៥ទឹកជាមួយគូប្រកួត ។ អ្នកប្រដាល់ថៃរូបនេះមានសមត្ថភាពប្រហាក់ប្រហែលគ្នាជាមួយ សាម៉េត ដែរ ។ ផាត ងិនថង មានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៦៣ដង ចាញ់១៤ដង ។ ការជួបគ្នារវាងអ្នកប្រដាល់ទាំង ២ រូបនេះគេជឿថានឹងប្រកួតគ្នា ៥ទឹកពេញជាមិនខាន ។ តើនរណាដែលនឹងឈ្នះនៅក្នុងការប្រកួតនេះ?
អត្ថបទ៖ វ៉ាន្នី

មតិយោបល់