ជើងខ្លាំងរូបណាដែលនឹងកក់កៅអីវគ្គផ្ដាច់ព្រ័ត្រ TV5 Boxing Knock-Out ?

នូ មករា May 9, 2018


ភ្នំពេញ៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement នឹងចាប់ផ្ដើមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅយប់ថ្ងៃទី១២ ខែឧសភាខាងមុខនេះហើយ ដោយអ្នកឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងឡើងទៅប្រកួតផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមពានរង្វាន់ដែលមានប្រាក់រង្វាន់អមចំនួន ៤.០០០ដុល្លារ ។ ចំពោះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះមានការប្រកួតមានចំនួន២គូគឺ ធន មករា មកពីសមាគមប្រដាល់ក្រសួងការពារជាតិ ត្រូវជួបជាមួយអ្នកប្រដាល់ជើងចាស់ យុគ យក្សផ្លែ មកពីក្លិបបូរីរាជសីហ៍មានរិទ្ធ ។ ពួកគេសុទ្ធតែមិនទាន់ស្គាល់ចាញ់នៅក្នុងព្រឹត្តិការណ៍នេះដូចគ្នា ។

ជាមួយគ្នានេះដែរ កីឡាករ សង គង់ មកពីក្លិបអេភូថងកីឡាត្រូវតស៊ូជាមួយអ្នកខ្លាំងជើងថ្មីឈ្មោះ លន បញ្ញា មកពីក្លិបមហិទ្ធិរិទ្ធលោកតាដំបងដែក ។ ចាំតាមដានមើលថា តើកីឡាករណាខ្លះដែលនឹងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រជាបន្តទៀត?

អត្ថបទ៖ វ៉ាន្នី

 

 

មតិយោបល់