ផាន់ គ្រាន់ លេងមួយកែងចុងក្រោយផ្តួលថៃដើម្បីគ្រងខ្សែក្រវាត់បារលីប្លេក

នូ មករា April 30, 2018


ភ្នំពេញ៖ ពិតជាសំណាងនឹកស្មានមិនដល់មែនដែលក្នុងការប្រកួតផ្ដាច់ព្រ័ត្រខ្សែក្រវាត់បារលីប្លេកលើសង្វៀនអាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី២៩ ខែមេសាម្សិលមិញរវាងអ្នកប្រដាល់កម្ពុជា ផាន់ គ្រាន់ មកពីក្លិបពុទ្ធសេរីវង្ស ជាមួយអ្នកប្រដាល់ថៃ Loom Leng ដោយក្នុងនៅទឹកទី៥ស្រាប់តែ ផាន់ គ្រាន់ បញ្ចេញមួយកែងបានយ៉ាងល្អធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះសន្លប់ក្រោកលែងរួច ។

គួររំលឹកថា កាលពីប្រកួតវិលជុំ Loom Leng បានយកឈ្នះ ផាន់ គ្រាន់ ដោយពិន្ទុហើយនៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រនេះ ផាន់ គ្រាន់ ក៏ស្ថិតក្នុងស្ថានភាពលំបាកដែរ ។ ផាន់ គ្រាន់ វាយចេញច្រើនតែមិនសូវចំគោលដៅ ចំណែកឯ Loom Leng ដែលមានទេពកោសល្យប្រើជើងនោះបានទាត់របើកដៃការពាររបស់ ផាន់ គ្រាន់ ជាញឹកញាប់ ។ លុះមកដល់ទឹកទី៥ទាំងសងខាងសុទ្ធតែខិតខំវាយសម្រុកដើម្បីដណ្ដើមប្រៀបដូចគ្នានោះស្រាប់តែ Loom Leng ធ្វែសប្រហែសហើយបណ្តាលឱ្យ ផាន់ គ្រាន់ ព្រលែងមួយកែងចំកណ្ដាលមុខសន្លប់ក្រោកលែងរួច ។ មួយកែងនេះប្រៀបដូចជាព្រះប្រទានឲ្យ ផាន់ គ្រាន់ ព្រោះនេះជាមួយកែងនៃជ័យជម្នះ!

អត្ថបទ៖ វ៉ាន្នី

មតិយោបល់