អ្នកខ្លាំងកម្ពុជា ២រូប ណាត់ថៃឡើងសង្វៀន MY TV ស្អែកនេះ!

នូ មករា April 5, 2018


ភ្នំពេញ៖ ជំនួបលើសង្វៀន MY-TV នាថ្ងៃទី៦ ខែមេសាស្អែកនេះអ្នកប្រដាល់វ័យក្មេងរបស់កម្ពុជា ហ៊ឹម សេរី មកពីក្លិបតាព្រហ្មមានជ័យនឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Phit Sokun ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។ បន្ទាប់ពីធ្លាក់ចុះមួយរយៈមកនោះពេលនេះ សេរី កំពុងតែហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ខណៈដែលការស្រុតចុះនេះបានធ្វើឲ្យអ្នកប្រដាល់ដែលធ្លាប់តែក្លាហានរូបនេះលែងសូវហ៊ានវាយប្រហារលើគូប្រកួតមុនទៀតហើយ ។ ពេលនេះរូបគេកំពុងហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិហេតុនេះកម្លាំងរបស់គេល្អប៉ុន្តែកលល្បិចមិនដឹងថារីកចម្រើនឬនៅដដែលនោះទេ ។ កីឡាករកម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៨៤ដង ឈ្នះ៧៦៨ដង ចាញ់១១ដង ស្មើពិន្ទុ ៥ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ១៨ដង ។ ចំពោះអ្នកប្រដាល់ថៃ Phit Sokun វិញគឺពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរឡើយ ដូច្នេះមិនមាននរណាដឹងថាគេមានរបៀបវាយយ៉ាងណានោះទេ ប៉ុន្តែគេមានប្រវត្តិប្រកួតចំនួន៩៦ដង ឈ្នះ៧៥ដង ចាញ់១៧ដង ស្មើពិន្ទុ៤ដង និងវាយគូប្រកួតឲ្យសន្លប់បាន២៥ដងផងដែរ ។ 
សម្រាប់កីឡាករ រឿង សារ័ត្ន មកពីក្លិបទ័ពឆ័ត្រយោង៩១១វិញ នឹងប្រកួតជាមួយអ្នកប្រដាល់ថៃ Phayak Arun ដោយក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ សារ័ត្ន មានប្រវត្តិប្រកួតចំនួន៩១ដង ឈ្នះ៦៤ដង ចាញ់២២ដង ស្មើពិន្ទុ៥ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១២ដង ។ ចំពោះអ្នកប្រដាល់ថៃ Phayak Arun វិញគេមានប្រវត្តិប្រកួតចំនួន១០៩ដង ឈ្នះ៧៩ដង ចាញ់២៦ដងស្មើ ពិន្ទុ៤ដង និងវាយគូប្រកួតឲ្យសន្លប់បាន៥ដង ។ អ្នកប្រដាល់ទាំង២រូបនេះមិនដឹងថានរណាឈ្នះនរណាចាញ់នោះទេ!
អត្ថបទ៖ វ៉ាន្នី

មតិយោបល់