ប្រមុខប្រដាល់គុនខ្មែរព្រមានធ្ងន់ៗពីការលួចនាំសិស្សទៅប្រកួតក្រៅប្រទេសខុសច្បាប់

នូ មករា March 28, 2018


ភ្នំពេញ៖ ប្រមុខប្រដាល់គុនខ្មែរគឺ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន បានធ្វើការព្រមានធ្ងន់ៗចំពោះគ្រូប្រដាល់ ក៏ដូចជាប្រធានក្លិបប្រដាល់មួយចំនួនដែលចូលចិត្តលួចនាំសិស្សទៅប្រកួតក្រៅប្រទេសខុសច្បាប់ដោយមិនឲ្យសហព័ន្ធដឹង ។ លោកបានព្រមានបែបនេះនៅក្នុងអង្គប្រជុំការងារបច្ចេកទេសនាព្រឹកថ្ងៃទី១៨ ខែមីនាកន្លងមក ។ លោកបានបញ្ជាក់ថា សហព័ន្ធមិនហាមឃាត់ទេចំពោះការចេញទៅប្រកួតនៅក្រៅប្រទេសតែប្រទេសដែលអញ្ជើញនោះត្រូវមានលិខិតស្នាមអញ្ជើញត្រឹមត្រូវដែលក្នុងនោះមានបង្ហាញពីឈ្មោះនៃព្រឹត្តិការណ៍ប្រកួតទំហំនៃការប្រកួតផងដែរ ។
បើតាមលោកប្រធានសហព័ន្ធរូបនេះបានលើកឡើងថា លិខិតនោះត្រូវឲ្យសហព័ន្ធដឹងមុនយ៉ាងតិចបំផុតបីសប្ដាហ៍ដើម្បីសហព័ន្ធរៀបចំការហ្វឹកហាត់ដល់កីឡាករដែលត្រូវចេញទៅនោះឲ្យបានត្រឹមត្រូវព្រមទាំងមានការបំប៉នពីសហព័ន្ធទៀតផង ពោលគឺរាល់ការចេញទៅប្រកួតត្រូវមានការដឹងពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពិសេសស្ថានទូតកម្ពុជាប្រចាំនៅប្រទេសដែលត្រូវទៅប្រកួត ។ លោកប្រធានសហព័ន្ធក៏បានបន្ទោសដែរថា កាលពីប៉ុន្មានថ្ងៃមុនក្លិបការិយាល័យទី៥របស់ លោកគ្រូ ម៉ាង ម៉ន បានបញ្ជូនអ្នកប្រដាល់មួយរូបទៅប្រកួតនៅស្រុកថៃដោយសារខាងថៃទំនាក់ទំនងមកក្លិបផ្ទាល់ បន្ទាប់មកក្លិបក៏បញ្ជូនកីឡាករមួយរូបទៅប្រកួត គឺទៅដល់ភ្លាមសម្រាកតែមួយយប់ក៏ឡើងប្រកួតតែម្តង ហើយនៅពេលប្រកួតនោះរូបគេត្រូវបានកីឡាករថៃដេញវាយរត់ពេញរេញ ។
លោកបានបញ្ជាក់ថានេះ ហើយដែលទៅដល់កន្លែងប្រកួតហើយក៏ប្រកួតភ្លាមដោយមិនបានសម្រាក និងហ្វឹកហាត់នៅទីនោះមួយឬពីរថ្ងៃសិន ដើម្បីស្ដារកម្លាំងដែលបាត់បង់ពេលធ្វើដំណើរ ។ លោកឧត្តមសេនីយ៍ព្រមានថាចាប់ពីពេលនេះទៅករណីបែបនេះមិនត្រូវឲ្យកើតមានទៀតទេ ។លួចទៅប្រកួត មិនឲ្យសហព័ន្ធដឹងហើយលើកទង់ជាតិថាជាតំណាងរបស់ខ្មែរទៅទៀតហើយខ្លះទៅត្រូវគេវ៉ៃសន្លប់ទឹកទី៣ក៏មាន ដែរ ។ លោកប្រាប់ទៅគ្រូបង្វឹកនិងម្ចាស់ក្លិបទាំងអស់ថាកុំហ៊ានពេកប្រយ័ត្នពេលសិស្សមានគ្រោះថ្នាក់តើនរណាជា អ្នកទទួលខុសត្រូវ ។ ជាផ្លូវច្បាប់គេត្រូវតែសុំមកសហព័ន្ធហើយកុំខ្លាចសហព័ន្ធកោសរូសរឿហលុយកាក់គឺមានតែ សហព័ន្ធជួយឧបត្ថម្ភបន្ថែមទៀតផង ។ សហព័ន្ធស្វាគមន៍នូវកីឡាករបរទេសដែលមកប្រកួតនៅស្រុកខ្មែរហើយក៏ស្វាគមន៍ក្នុងស្នើសុំអ្នកប្រដាល់កម្ពុ ជាទៅប្រកួតនៅក្រៅប្រទេសដែរតែអ្វីៗត្រូវធ្វើឲ្យមានស្ដង់ដារ ។ មិនមែនយកខ្មែរទៅជាន់ឈ្លីនោះទេហើយគ្រូប្រ ដាល់ខ្មែរក៏ត្រូវគិតពីកិត្តិយសរបស់ខ្លួនជាខ្មែរផង ។ គួរបញ្ជាក់ថានៅក្នុងអង្គប្រជុំនោះគ្រូបង្វឹក៣រូបដែលទទួលការស្ដីបន្ទោសពីបញ្ហាលួចបញ្ជូនសិស្សតៅប្រកួត ក្រៅប្រទេសមិនឲ្យសហព័ន្ធដឹងនោះមានលោកម៉ាង ម៉ន គ្រូក្លិបការិយាល័យទី៥កងទ័ពជើងគោក លោកម៉ាក់ សុខន ក្លិបតាឡីដំរីមានរិទ្ធ និង លោកឡុង សាលវ័ន្ដក្លិបសាលវ័ន្ដកីឡា ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់