មុឺន ដា សាងកិត្តិយសលើទឹកដីថៃ ក្រោយផ្តួលម្ចាស់ផ្ទះដោយជោគជ័យ!

នូ មករា March 15, 2018


ថៃ៖ កីឡាករប្រដាល់គុនខ្មែរ មុឺន ដា ទើបតែបានផ្តួលជើងចាស់ថៃ Kingpetch Yor. Phayayung កាលពីយប់មិញនៅលើសង្វៀន Max Muay Thai លើទឹកដីថៃ ដើម្បីគ្រងតំណែងជាម្ចាស់ខ្សែក្រវាត់ The Global Fight បានយ៉ាងជោគជ័យ ។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញនេះ កីឡាករកម្ពុជាបានវាយសម្រុកធ្ងន់ៗលើគូប្រកួតពេញទាំង ៣ទឹកប្រកបដោយភាពស្វាហាប់ និងមោះមុតបំផុត ។ ចំណែកកីឡាករម្ចាស់ផ្ទះវិញក៏បានព្យាយាមវាយការពារវិញដែរប៉ុន្តែហាក់មិនសូវចំគោលដៅនោះឡើយហើយបែរជាត្រូវរងការវាយប្រហារដោយជង្គង់របស់ មុឺន ដា យ៉ាងដំណំ ៕


អត្ថបទ៖ មករា

មតិយោបល់