ជា សំនៀង ត្រូវម្ចាស់ខ្សែក្រវាត់ប៉ុស្តិ៍លេខ៧ ថៃ ផ្តួលក្នុងទឹកទី១

នូ មករា January 2, 2018


ភ្នំពេញ៖ ម្ចាស់ខ្សែក្រវាត់បារលីប្លេករបស់អាស៊ីអាគ្នេយ៍ ជា សំនៀង ត្រូវម្ចាស់ខ្សែក្រវាត់ប៉ុស្តិ៍លេខ៧ របស់ថៃ វ៉ាន ឆាឡឺម (Wan Chhaleum) វាយឲ្យខូចជើងនៅទឹកទី១ក្នុងការប្រកួតនាព្រឹកថ្ងៃទី៣១ ខែធ្នូលើសង្វៀនអាឡិចហ្សង់របស់អាស៊ីអាគ្នេយ៍ ។  សម្រាប់ សំនៀង មួយអាជីពប្រដាល់របស់គេគឺគេទើបតែដណ្ដើមបានខ្សែក្រវាត់ជាលើកដំបូងនេះទេហើយជាមួយនឹងការដណ្ដើមបានខ្សែក្រវាត់បែបនេះ សំនៀង មានមហិច្ឆតាស្វែងរកការប្រកួតធំៗបន្ថែមទៀតដើម្បីពង្រីកកេរ្តិ៍ឈ្មោះរបស់គេក្នុងអាជីពប្រដាល់ក្នុងខណៈដែលអាយុរបស់គេកាន់តែច្រើនហើយនោះ ។
ស្ថានភាពក្នុងការប្រកួត សំនៀង ព្យាយាមវាយប្រហារជើងក្រោម វ៉ាន ឆាឡឺម តែអ្នកប្រដាល់ថៃដែលពោរពេញដោយបទពិសោធន៍រូបនេះបានច្រាស់សងវិញយ៉ាងចាស់ដៃដោយប្រើជើងវាយប្រហារជើងក្រោម សំនៀង តបវិញធ្វើឲ្យនៅទឹកទី១ សំនៀង ត្រូវអាជ្ញាកណ្ដាលរាប់ ៨ដល់ទៅ២លើកមុននឹងសម្រេចចិត្តបញ្ឈប់ការប្រកួតនោះ ។


គួរបញ្ជាក់ថា សំនៀង មានប្រវត្តិប្រកួតចំនួន ៨៨ដង ឈ្នះ៧២ដង ចាញ់១៣ដង និងស្មើពិន្ទុ៣ដង ចំពោះអ្នកប្រដាល់ថៃ វ៉ាន ឆាឡឺម វិញមានប្រវត្តិប្រកួតចំនួន ៦៩ដង ឈ្នះ ៥៤ដង ចាញ់១៤ដង និងស្មើពិន្ទុ ១ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់