សរ រាជសីហ៍ និង វេង សុភ័ក្ត្រ លេចមុខលើសង្វៀនកំពូលអ្នកប្រយុទ្ធក្នុងជំនួបជាមួយថៃ

នូ មករា December 30, 2017


ភ្នំពេញ៖ បន្ទាប់ពីខ្ទាតចេញពីព្រឹត្តិការណ៍ខ្សែក្រវាត់គោជល់ CNC នោះអ្នកប្រដាល់ សរ រាជសីហ៍ ក្លិបមោងឬស្សីមរតកគុនខ្មែរបានលេចមុខលើសង្វៀនកំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែករបស់ CNC ថ្ងៃទី៣១ ខែធ្នូវេលាថ្ងៃត្រង់ ។ អ្នកប្រដាល់ដែលមានប្រវត្តិប្រកួតចំនួន ៧៨ដង ឈ្នះ៥៧ដង ចាញ់២០ដង ស្មើពិន្ទុ ១ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន ១៤ដងរូបនេះត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Kwanchai Sumsakkorsang ដោយប្រកួតគ្នាក្នុង ប្រភេទទម្ងន់៦៩គីឡូក្រាម ។
 
អ្នកប្រដាល់ថៃ Kwanchai Sumsakkorsang រូបនេះទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។ គេមានប្រវត្តិប្រកួតចំនួន៩៥ដង ឈ្នះ៧០ដង ចាញ់ ២០ដងស្មើពិន្ទុ ៥ ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន ១៦ ដង ។ បើតាមការអះអាងនោះថាអ្នកប្រដាល់ថៃរូបនេះមិនអន់ទេ ចំណែកឯ សរ សាជសីហ៍ របស់កម្ពុជាក៏មិនជាខ្សោយដែរ ដូច្នេះចាំមើលតើនរណាឈ្នះ ?
មួយគូទៀតនោះគឹកីឡាករ វេង សុភ័ក្រ្ត ក្លិបទ័ពឆ័ត្រយោង៩១១ ដែលមានប្រវត្តិប្រកួតចំនួន៥៦ដង ឈ្នះ៤៧ដង ចាញ់៨ដងស្មើពិន្ទុ ១ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន១៦ដងនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃKwangin Mor Rachhphakmo Jormboeng ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ Kwangin Mor Rachhphakmo Jormboeng រូបនេះក៏ទើបតែមកប្រកួតនៅស្រុកខ្មែរលើកនេះដែរទេ ។ កេមានប្រវត្តិប្រកួតចំនួន៩៣ដង ឈ្នះ៦៥ដង ចាញ់២៣ដង ស្មើពិន្ទុ ៥ ដង និង វាយគូប្រកួតឲ្យសន្លប់បាន១០ ដង ។ ពិតជាមិនអន់ឡើយចាំមើលនរណាឈ្នះក្នុងការប្រកួតនេះ ?

មតិយោបល់