រឿង សារ័ត្ន និង ហ៊ឹម សេរី ជួបអ្នកប្រដាល់ថៃនៅសង្វៀន MY-TV ស្អែកនេះ

នូ មករា November 30, 2017


ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជារឿង សារ័ត្ន មកពីក្លិបទ័ពឆ័ត្រយោង៩១១ ដែលមានប្រវត្តិប្រកួតចំនួន ៨៧ដង ឈ្នះ៦១ដងចាញ់ ២១ដង ស្មើពិន្ទុ៥ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ១០ដងនោះនឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Jek Noun Daengyim លើសង្វៀន MY-TV នៅយប់ថ្ងៃទី១ ខែធ្នូខាងមុខនេះ ។ តាមពិតទៅ​ អ្នកប្រដាល់ថៃ Jek Noun Daengyim មិនធ្លាប់មកប្រកួតនៅស្រុកខ្មែរទេប៉ុន្តែគេគឺជាអ្នកប្រដាល់មួយរូបមិនខ្សោយដែរ ។ កីឡាកររូបនេះ មានប្រវត្តិប្រកួតចំនួន ៣៣ដង ឈ្នះ២០ដង ចាញ់១១ដង ស្មើពិន្ទុ២ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ៥ដង។ ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះមិនដឹងថានរណាឈ្នះនោះទេ។

ដោយឡែកកីឡាករហ៊ឹម សេរី មកពីក្លិបតាព្រហ្មមានជ័យដែលមានប្រវត្តិប្រកួតចំនួន ៨០ដង ឈ្នះ៦៥ដង ចាញ់១០ដង ស្មើពិន្ទុ៥ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ១៥ដងនោះនឹងប្រកួតជាមួយអ្នកប្រដាល់ថៃ Kaeng Daeng Phnom Dongrak ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៥១គីឡូក្រាម។ កីឡាករ Kaeng Daeng Phnom Dongrak មានប្រវត្តិប្រកួតចំនួន ៨១ដង ឈ្នះ៦៥ដង ចាញ់១៣ដងស្មើពិន្ទុ៣ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន៣ដង។ ចំនួនប្រកួតស្មើគ្នាបែបនេះនរណាជាអ្នកខ្លាំងលើសង្វៀន?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់